អ្នក​ឌីហ្សាញ​រាង​ iPhone បង្ហាញ​​ចិញ្ចៀន​ផលិត​ពីពេជ្រសុទ្ធ តម្លៃមិនធម្មតា

  • 2018-11-13 03:13:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​ផ្នែក​ឌីហ្សាញ​របស់​ Apple លោក​ Johny Ive ​បាន​​ឌីហ្សាញ​ចិញ្ចៀន​​មួយ​វង់​ផលិត​ឡើង​ពី​ពេជ្រ​សុទ្ធ ដែល​រំពឹង​ថា​នឹង​ដេញ​ថ្លៃ​បាន​ចន្លោះ​ពី​​ ១៥ ម៉ឺន​ ទៅ ២៥ ម៉ឺន​ដុល្លារ​​ក្នុង​កម្មវិធី​​សប្បុរសធម៌​មួយ។

​ដើម្បី​​​ច្នៃ​គ្រាប់​ពេជ្រ​ឲ្យ​ទៅ​ជា​ចិញ្ចៀន​មួយ​វង់​មិន​មែន​ជា​រឿង​ងាយ​នោះ​ឡើយ។ រង្វង់​នៃ​ចិញ្ចៀន​​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​កាត់​តូច​ឆ្មារ​ និង​ត្រូវ​ការ​ជំនួយ​ពី​ឧបករណ៍​ឡាស៊ែរ​ទៀត​ផង។ លើ​ចិញ្ចៀន​នេះ​នឹង​មាន​មុខ​កាត់​​ចន្លោះ​ពី ២ ពាន់​ទៅ ៣ ពាន់​ ដែល​គេ​មិន​ធ្លាប់​ឃើញ​មាន​ពី​មុន​មក។

ចិញ្ចៀន​នេះ​នឹង​ត្រូវ​​ចាប់​ផ្ដើម​ដាក់​ដេញ​ថ្លៃ​នៅ​ថ្ងៃ​ទី ៥ ខែ​ធ្នូ​ ឆ្នាំ ២០១៨ នេះ​​នៅ​ក្នុង​កម្មវិធី​ដែល​ធ្វើ​ឡើង​នា​ទីក្រុង​ Miami សហរដ្ឋអាមេរិក៕

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង