EDC App អាប់​ដេត​ថ្មី ហ៊ាន​តែ​ភ្លេច​បង់ភ្លើង​ប្រាប់​មុន​ទាំងអស់

  • 2018-11-13 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EDC Apps ដែល​បាន​បង្កើត​ដោយ អាជ្ញាធរ​អគ្គិសនី​កម្ពុជា​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ឆ្នាំ ២០១៦ ពេល​នេះ​បាន​បន្ថែម​មុខងារ​ថ្មី ហ៊ាន​តែ​ភ្លេច​បង់ភ្លើង នោះកម្មវិធី​នឹងលោត​សារ​ប្រាប់​មុន​មួយ​ថ្ងៃ​ឬ២​ថ្ងៃ។

រូបភាព៖ Sarun Saka Ranoch

លើស​ពី​នេះ​ទៀត EDC App មាន​ព័ត៌មាន​ជាច្រើន និង​កម្មវិធី​មើល​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​ថាមពល​អគ្គិសនី​តាមរយៈ​ទូរស័ព្ទ​ស្មាតហ្វូន ​អ្នក​ប្រើប្រាស់​ដែល​មាន​បំណង​ចង់​តាមដាន​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ខ្លួន​ប្រចាំខែ។

អ្នក​ប្រើប្រាស់​អគ្គិសនី​ទាំងអស់​ដែល​ជា​អតិថិជន​របស់​អ្នក​ផ្គត់ផ្គង់​ឯកជន អាច​ចូល​មើល​ប្រវត្តិ​នៃ​ការ​ប្រើប្រាស់​របស់​ខ្លួន​បាន​ដោយ​គ្រាន់តែ​ទាញ​យក​កម្មវិធី និង​បញ្ចូល​ព័ត៌មាន​ក្នុង​វិក្កយបត្រ​ចំនួន​ពីរ​ខែ​ប៉ុណ្ណោះ។

#ចុច​ដោនឡូត App Store | Play Store

សេចក្តីប្រកាសពីអាជ្ញាធរ​អគ្គិសនី​កម្ពុជា និងបៀប​ចុះ​ឈ្មោះ​ប្រើ EDC Apps

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម