ចូលមើលបន្ទប់​លេង​ហ្គេម​របស់​ Ninja ​បាន​ដឹង​អស្ចារ្យ​ប៉ុណ្ណា

  • 2018-11-13 07:07:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Tyler Blevins ដែល​មាន​ឈ្មោះ​ហៅ​ក្រៅ​ថា​ "Ninja" បាន​បង្ហោះ​វីដេអូ​ថ្មី​មួយ​បង្ហាញ​អំពី​ដំណើរ​ការ​​កែ​ប្រែ​បន្ទប់​មួយ​ទៅ​ជា​បន្ទប់​​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​បែប​​អ្នក​ជំនាញ ដែល​មាន​បំពាក់​ឧបករណ៍​ជា​ច្រើន​មុខ។

បន្ទប់​ថ្មី​នេះ​​ត្រូវ​បាន​​បង្កើត​ឡើង​ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុមហ៊ុន Red Bull និង Roundhouse ដោយ​ជា​បន្ទប់​ក្នុង​ផ្ទះ​របស់​ Ninja ផ្ទាល់។ ក្នុង​បន្ទប់​នេះ​ដែរ​មាន​បំពាក់​ដោយ​ភ្លើង​ LED អាច​ប្ដូរ​ពណ៌​បាន, មាន​បំពាក់​ Monitor និង​ទូរទស្សន៍​ធំៗ​ជា​ច្រើន, ​តុ​សម្រាប់​វិភាគ, កាមេរ៉ា​ Blackmagic បួន​គ្រាប់​សម្រាប់​ផ្សាយ​ផ្ទាល់​វីដេអូ​គុណភាព​ខ្ពស់ និង​ឧបករណ៍​ស្រូប​សំឡេង​គុណភាព​ខ្ពស់​ជា​ដើម។

Red Bull មិន​បាន​ប្រាប់​ថា​ការ​ឌីហ្សាញ​បន្ទប់​នេះ​ត្រូវ​ចាយ​អស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​គេ​ដឹង​ថា​សម្ភារៈ​ដែល​ប្រើ​ក្នុង​បន្ទប់​​នេះ​​មាន​តម្លៃ​លើស​ពី ២ ម៉ឺន​ដុល្លារ។​ ទស្សនា​វីដេអូ​លម្អិត​ខាង​ក្រោម ៖

គួរ​ដឹង​ថា​កាល​ពី​ដើម​ឆ្នាំ Ninja បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ផ្ទាល់​ការ​លេង​ហ្គេម​ដំបូង​គេ​មាន​ Follower រហូត​ដល់​ ១០​ លាន​នាក់​លើ​​បណ្ដាញ Twitch ហើយ​គណនី YouTube របស់​​ Gamer រូប​នេះ​ក៏​មាន​​ Subscriber ច្រើន​ដល់​ជិត ២០ លាន​នាក់​ផងដែរ។

Ninja ចំណាយ​ពេល​ ១២ ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ក្នុង​បន្ទប់​របស់​ខ្លួន​ដោយ​អាច​រក​ចំណូល​បាន​ដល់​ខ្ទង់ ៥០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ ដែល​រក​បាន​ពី​ការ​បរិច្ចាគ​ និង​ការ​​ចុះ​ឈ្មោះ​ប្រើ​សេវាកម្ម។ Ninja ក៏​មាន​ឱកាស​ផ្សព្វផ្សាយ​ឲ្យ​ក្រុមហ៊ុន​ល្បីៗ​ដូច​ជា Samsung និង Red Bull ជា​ដើម៕​​​​​

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង