អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ក្រោយ​ឃើញ G-Dragon ឡើងសាច់​ជាង​មុន មើល​សឹង​មិន​ស្គាល់

  • 2018-11-14 01:59:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ អ្នក​គាំទ្រ​ជា​ច្រើន​ភាំង​អារម្មណ៍ និង​ភ្ញាក់ផ្អើល​ជា​ខ្លាំង ក្រោយ​ឃើញ​រូបភាព​ថ្មី​​២​សន្លឹក​របស់​តារា​ចម្រៀង G-Dragon។

ជា​ការ​ពិត​ណាស់ អ្នក​គាំទ្រ​តារា​ចម្រៀង​រូប​នេះ​ គឺ​ពិត​ជា​សំណាង​ណាស់​ដែល​បាន​ជួប​ជាមួយ​លោក​ផ្ទាល់ ហើយ​បាន​ថត​រូប​ជុំ​គ្នា​នោះ ប៉ុន្តែ​អ្វី​ដែល​អ្នកគាំទ្រ​ចាប់​អារម្មណ៍​ខ្លាំង​ជាង​គេ​នោះ​គឺ G-Dragon តារា​ចម្រៀង​ដែល​ធ្លាប់​តែ​មាន​រូបរាង​ស្គម​ខ្លាំង ភ្លាម​ៗ​បែរ​ជា​ប្រែ​ទៅ​ជា​មនុស្ស​ម្នាក់​ផ្សេង​ទៀត ដែល​មាន​មុខ​មូល ឡើង​សាច់​ច្រើន​ជាង​មុន​ ខុស​ប្លែក​គ្នា​ខ្លាំង​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន ត្រូវ​សម្លឹង​មើល ២ ទៅ ៣ ដង​ ដើម្បី​ឲ្យ​ច្បាស់​ថា​ជា​តារា​ចម្រៀង​រូប​នេះ មែន​ឬ​ក៏​យ៉ាង​ណា។

ជាមួយ​នឹង​រូបរាង​ថ្មី​របស់​តារា​ចម្រៀង​រូប​នេះ​ដែរ អ្នក​គាំទ្រ​ក៏​មាន​ការ​ធូរ​ចិត្ត​ច្រើន​ដែរ ខណៈ​រូប​លោក​បាន​ជា​សះស្បើយ​ពី​របួស​ក​ជើង ហើយ​ពួកគេ​ក៏​និយាយ​លេង​សើច​បន្ថែម​ថា អាច​មក​ពី​ការងារ​ទាហាន​លំបាក​ពេក​ ទើប​ធ្វើ​ឲ្យ​លោក​ប្រែប្រួល​រូបរាង​បែប​នេះ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម