គង់ ចាន់ស្រីមុំសម្រាកព្យាបាលនៅមន្ទីរពេទ្យស្របពេលក្នុងហាងរបស់ខ្លួនក៏មានបញ្ហា (មានវីដេអូ)
- 2018-11-14 06:59:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គង់ ចាន់ស្រីមុំសម្រាកព្យាបាលនៅមន្ទីរពេទ្យស្របពេលក្នុងហាងរបស់ខ្លួនក៏មានបញ្ហា (មានវីដេអូ)
ចន្លោះមិនឃើញ
អតីតតារាសម្តែងអ្នកនាងគង់ ចាន់ស្រីមុំកំពុងជួបបញ្ហាសុខភាពសម្រាកនៅឯមន្ទីរពេទ្យក្រោយដួលសន្លប់អត់ដឹងខ្លួន។ ដោយឡែក មានការព្រួយបារម្ភជាខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយឃើញស្វាមីរបស់នាងបានបង្ហោះពាក្យពេចន៍មួយចំនួនទាក់ទងទៅនឹងជំងឺរបស់អតីតតារារូបនេះផងដែរ។
ជាក់ស្តែងសារដែលបានបង្ហោះក្នុង Instagram របស់អតីតតារាហាយសូរូបនេះមានសរសេរអត្ថន័យពីស្វាមីរបស់នាងថា៖ "ប្រពន្ធខ្ញុំនៅគេងពេទ្យ ថ្ងៃនេះស្រាប់តែមានបញ្ហាតិចតួចទៅលើហាងរបស់ពួកខ្ញុំ គ្រាន់តែគាត់ស្វាងពីថ្នាំសន្លប់ភ្លាម ឃើញអតិថិជន ផ្តល់មតិពីសេវាកម្មខាងពួកខ្ញុំ គាត់ក៏មិនសប្បាយចិត្តភ្លាម ចង់ធ្វើការ Live សុំទោសទៅកាន់ភ្ញៀវទាំងឈឺទៀត .... ព្រោះកន្លងមកពួកខ្ញុំរវល់ក៏មិនបានមើលអោយដិតដល់ទៅលើបញ្ហាទាំងនោះ? ចឹងក៏សូមទោសរាល់បញ្ហាកន្លងមកដែលកើតឡើង និងសេវាកម្មមិនល្អទៅកាន់អតិថិជន អរគុណសំរាប់ការរិះគន់ដើម្បីស្ថាបនា?゚マᄏ ស្អែកគាត់ធូរ គាត់និងធ្វើការ live បកស្រាយរាល់បញ្ហាជូនទៅកាន់អតិថិជនទាំងអស់គ្នា"។
បន្ថែមលើពីបញ្ហាសុខភាពរបស់អ្នកនាងគង់ចន់ស្រីមុំ គឺអ្នកនាងកំពុងតែមានបញ្ហាបន្តិចបន្តួចបន្ថែមក្នុងការងាររកស៊ីរបស់នាងជាមួយផ្នែកសេវាកម្ម។ ទាក់ទងនឹងបញ្ហានេះ លោក គឹម សីហា ដែលត្រូវជាស្វាមីបានប្រាប់ក្រុមការងារ Sabay ថា៖ "គាត់ (ស្រីមុំ) មានបញ្ហារោគស្ត្រីបន្ទាប់ពីសំរាលកូន ហើយបញ្ហាហាង មានអតិថិជនច្រើនពេក ហើយហាងតូចមានតែ ៨តុ" ទោះយ៉ាងណាក៏សុំអធ្យាស្រ័យពីអតិជនផងដែរ។
ទោះជាយ៉ាងណា អ្នកគាំទ្រមួយចំនួន ក៏សូមជូនពរឲ្យអ្នកម្តាយហាយសូរូបនេះឆាប់ជាសះស្បើយពីជំងឺផងដែរ៕
ចង់ដឹងថាយ៉ាងណាមើលរូបខាងក្រោម៖
រូបភាពយកពីIG៖ អ្នកនាង គង់ចាន់ស្រីមុំ