ផ្លូវការ​៖ Ranieri នឹង​មក​ដឹក​នាំ​ក្លឹប​ Fulham

  • 2018-11-14 11:17:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​អម្បាញ់មិញ​នេះ​ ក្លឹប​អង់គ្លេស​ Fulham បាន​ប្រកាស​តែងតាំង​លោក Claudio Ranieri ធ្វើ​ជា​អ្នក​ចាត់ការ​ក្លឹប​ ជំនួស​ Slavisa Jokanovic ដែល​ទើប​នឹង​បណ្ដេញ​ចេញ​ថ្មី​ៗ​នេះ។

ថ្នាក់​ដឹក​នាំ​ក្លឹប​ Fulham បាន​និយាយ​ថា​ Ranieri បាន​ចុះ​កុងត្រា​ច្រើន​ឆ្នាំ​ (multi-year) ជាមួយ​ក្លឹប​ ហើយ​ការងារ​របស់​គាត់​គឺ ដឹក​នាំ​ដើម្បី​ក្លឹប​គេច​ចេញ​ពី​តំបន់​គ្រោះថ្នាក់​ (Relegation Table)។

សូម​បញ្ជាក់​ដែរ​ថា​ ក្លឹប​ Fulham ស្ថិត​នៅ​បាត​តារាង​ Premier League ដោយ​បាន​ចាញ់​ ៦​ប្រកួត​ជាប់​គ្នា​ដែល​បរាជ័យ​ចុង​ក្រោយ​គឺ ចាញ់​ Liverpool ក្នុង​លទ្ធផល​ ២-០។ ស្ថានភាព​បែប​នេះ​ហើយ​ ទើប​ធ្វើ​ឲ្យ​ក្លឹប​បណ្ដេញ​អ្នក​ចាត់ការ​ជនជាតិ​ស៊ែប​ Jokanovic។

Claudio Ranieri ធ្លាប់​ជួយ​ដឹកនាំ​ក្លឹប​ Leicester ឲ្យ​លើក​ពាន​ Premier League ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ នៅ​ឆ្នាំ ២០១៦​។ ក្រោយ​មក​អាជីព​គ្រូ​បង្វឹក​មាន​ភាព​ជូរ​ចត់​ ដោយ​លោក​ត្រូវ​បាន​Leicester បណ្ដេញ​ចេញ​នៅ​ឆ្នាំ ២០១៧ ហើយ​បន្ទាប់​មក​ ក៏​ដឹកនាំ​នៅ​ក្លឹប​បារាំង​ Nantes តែ​ក៏​ត្រូវ​បាន​ក្លឹប​ដេញ​ចេញ​នៅ​ក្នុង​ឆ្នាំ​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី