អ្នក​គាំទ្រ​ PewDiePie កំពុង​ខំ​ខ្លាំង ដើម្បី​រក្សា​តំណែង​កំពូល YouTuber រូប​នេះ

  • 2018-11-15 09:14:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​នេះ​គណនី​​របស់​ PewDiePie នៅ​តែ​មាន​ចំនួន​ Subscriber ច្រើន​លើស​គេ​លើ​ YouTube ប៉ុន្តែ​កំពុង​រង​ការ​គំរាម​កំហែង​​ខ្លាំង​ពី​គណនី​ T-Series ​របស់​ឥណ្ឌា ដោយ​ចំនួន​ Subscriber គណនី​នេះ​បន្ត​កើន​ឡើង​ដូច​ព្យុះ។

ដើម្បី​ជួយ​ឲ្យ​ PewDiePie កាន់​តំណែង​កំពូល​នេះ​បាន​កាន់​តែ​យូរ និង​មិន​ឲ្យ​ T-Series ផ្ដួល​បាន​ងាយៗ អ្នក​គាំទ្រ​ជា​ច្រើន​​របស់​ PewDiePie បាន​បង្កើត​យុទ្ធនាការ​ជួយ​បង្កើន​ Subscriber គណនី​នេះ។ អ្នក​គាំទ្រ​ទាំង​នោះ​រួម​មាន​ ម្ចាស់​គណនី​ YouTube ឈ្មោះ​ Mr. Beast ដោយ​​រូប​គេ​បាន​ទិញ​ផ្ទាំង​ពាណិជ្ជកម្ម​ក្នុង​ស្រុក​, ជួល​វិទ្យុ​ក្នុង​ស្រុក និង​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរទស្សន៍​ឲ្យ​គ្រប់​គ្នា​ជួយ​ Subscribe គណនី PewDiePie។

ក៏​មាន​អ្នក​គាំទ្រ​ដទៃ​ទៀត​​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា​ជា​ច្រើន​នាំ​គ្នា​បញ្ចេញ​សកម្មភាព​យ៉ាង​ពុះពោរ ដើម្បី​ជួយ​ដល់​ PewDiePie។ យុទ្ធនាការ​ទាំង​នេះ ជា​​ហេតុផល​ដែល​ធ្វើ​ឲ្យ​គណនី PewDiePie មាន​កំណើន​ Subscriber ​ថ្មី​ដល់​ ៣ ​លាន​នាក់​ក្នុង​រយៈពេល​ ១ ខែ។

​គួរ​ដឹង​ថា​បច្ចុប្បន្ន​នេះ PewDiePie និង T-Series សុទ្ធ​តែ​មាន​ចំនួន​ Subscriber ខ្ទង់​ ៧០ លាន​​នាក់​ដូច​គ្នា ប៉ុន្តែ​គណនី PewDiePie ជា​អ្នក​នាំ​មុខ​នៅ​ឡើយ៕​​

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី