ទូក «​ង​» ចំនួន​២ បាន​ជំនួយ​​ពី​ក្រុមហ៊ុន KBSK​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​

  • 2018-11-17 05:45:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនKBSK បាន​រៀបចំ​កម្មវិធី​ចែក​អំ​ណោ​យ​ឧបត្ថម្ភ​ទូក​«​ង​» ចំនួន​២​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំ​បុក និង​សំពះ​ព្រះខែ​ដែល​តែងតែ​ប្រារ​ព្ធ​ធ្វើឡើង​នៅខាងមុខ​ព្រះ​ប​រម​រាជវាំង​។​

ដើម្បី​លើកទឹកចិត្ត លើកកម្ពស់ និង​អបអរ​ព្រះ​រាជពិធី ក្រុមហ៊ុន​KBSK​ត្រៀម​ជាស្រេច​នូ​វ​អំ​ណោ​យ​ឧបត្ថម្ភ​ជាច្រើន​ដល់​គណៈកម្មាធិការ កីឡាករ និង​សមាជិក​ទូក ដែល​អំណោយទាំង​នោះ​រួមមាន អាវយឺត មួក ផលិតផល​នំ​បំពង់​Cremity នំ​ពងមាន់​Solite នំ​ប្រៃ​AFC នំ​Cosy នំឃុក​ឃី ​Lu និង​ទឹកប្រាក់​ចំនួន​១៥​ដុល្លារ​សម្រាប់​ម្នាក់ៗ​ការផ្តល់ជូន​អំណោយ​លើកទឹកចិត្ត​សម្រាប់​ការ​ប្រណាំង​ខាងមុខ​នេះ ដែល​ធ្វើ​ជូន​ដល់​ក្រុម​ទូក​«​ង​»​ចំនួន​ពី​រនេះ សរុប​មាន​ចំនួន​១៧០​នាក់ និង​គណៈកម្មាការ​រៀបចំ​ទូកប្រណាំង​ទាំង​៦​នាក់​។​

លោក ជុង ក​ញ្ជា​នា ប្រធាន​តំណាង​ពី​ក្រុមហ៊ុន KBSK បាន​ឱ្យ​ដឹង​ថា​៖ "ការចូលរួម​ផ្តល់​អំណោយ​ឧបត្តម្ភ​ដល់​កីឡាករ និង គណៈកម្មាធិការ​ទាំងពី​រ​ទូក​នេះ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់ និង​ជំរុញ​ឱ្យមាន​ការចូល​រួម​បន្ថែម​ពី​បង​ប្អូន​ប្រជា​ជន​កម្ពុជា​សម្រាប់​កីឡា​នេះ​ដើម្បី​អបអរ​ព្រះរាជ​ពិធីបុណ្យ​អុំ​ទួ​ក​ដែលជា​ពិធីបុណ្យ​ប្រពៃណីជាតិ​របស់​ខ្មែរ​យើង​"។​

ពិធី​ប្រណាំងទូក​«​ង​»​រយៈពេល​បី​ថ្ងៃ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក ត្រូវ​មាន​ការចូលរួម​សា​សាមគ្គី​គ្នា​យ៉ាងសកម្ម​ដើម្បី​ទទួល​បាន​ជ័យជំនះ​។ គណៈកម្មាធិការ​រៀបចំ ព្រះ​តេជគុណ ពិន សុ​វ៉ុន ចៅអធិការ​វត្ត គៀនស្វាយក្នុង និង​ជា​ប្រធាន​គណៈកម្មាធិការ​ទូក​នេះ មាន​សង្ឃដីកា​ថា​៖ «​ជា​តំណាង​ឱ្យ​គណៈកម្មាធិការ​រៀ​ប​ចំ​ទូក​«​ង​» អាត្មា​សូម​អរគុណ​ដល់​ក្រុមហ៊ុន KBSK ដែល​បានធ្វើ​អំណោយ​ឧបត្ថម្ភ​ដល់​ក្រុម​ពួកយើង សម្រាប់​ការ​ចេញទៅ​ចូលរួម​ការ​ប្រណាំងទូក​«​ង​»​វ​គ្គ​ផ្តាច់ព្រ័ត្ត នៅ​ខាងមុខ​ព្រះ​ប​រម​រាជវាំង​ខាងមុខ​នេះ​»​។​

ស្រ​ដៀងគ្នានេះ​ដែរ ទូក​«​ង​»​ដែល​មាន​នាម​ថា «​កំហែង​សុវណ្ណ​កុមារ​មហាហង្ស​សែន​ជ័​យ​» បាន​លេច​វត្តមាន​ក្នុង​ការ​ប្រណាំង​ក្នុង​ពិធីបុណ្យ​ប្រពៃណីជាតិ​នេះ​តាំងពីសម័​យស​ង្គ​ម​រាស្ត្រ​និ​យម​មក​។ ហើយ​កាលពី​ឆ្នាំ​២០១៧ កន្លង​ទៅ ទូក​«​ង​»​នេះ បាន​ទទួល​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​ការ​ប្រកួត​វ​គ្គ​ផ្ដាច់ព្រ័ត្រ​ផងដែរ​។​

លោក ​កញ្ចានា បន្តថា​៖ «​ក្នុងនាម​ពួកយើង​ជា​ក្រុមហ៊ុន​ក្នុងស្រុក ពួកយើង​មាន​សេចក្តី​សោម​នស្ស​រីករាយ​ក្នុង​ការចូលរួម​ថែរក្សា​វ​ប្បធ​ម៌​ទំនៀម​ទំ​លាប់​ខ្មែរ ក៏​ដូច​ជាប​ណ្តុះ​ស្មារតី​ជួយគ្នា​និង​សាមគ្គីភាព​នៅក្នុង​សហ​គមន៍​យើង​»​៕

អត្ថបទ៖ ថា ម៉ាលីដា