លើកនេះ Facebook ហៅឈ្មោះ Tim Cook ចំៗ ក្នុងសេចក្ដីថ្លែងការណ៍
- 2018-11-16 04:42:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកនេះ Facebook ហៅឈ្មោះ Tim Cook ចំៗ ក្នុងសេចក្ដីថ្លែងការណ៍
ចន្លោះមិនឃើញ
ក្នុងសេចក្ដីថ្លែងការណ៍ផ្លូវការដែលចេញផ្សាយកាលពីម្សិលមិញនេះ Facebook បានហៅចំៗនូវឈ្មោះរបស់លោក Tim Cook ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Apple។ ការហៅឈ្មោះចំនេះបង្ហាញថាមេ Apple និង Facebook ពិតជាកើតមានជម្លោះជាមួយគ្នាពិតប្រាកដមែន។
សេចក្ដីថ្លែងការណ៍ដ៏វែងអន្លាយ Facebook បាននិយាយថា "Tim Cook តែងតែរិះគន់លើរបៀបធ្វើជំនួញរបស់ពួកយើងជានិច្ច ហើយ Mark មិនយល់ស្របនឹងការរិះគន់នេះឡើយ”។ សេចក្ដីថ្លែងការណ៍បន្តទៀតថា "យើងតែងតែលើកទឹកចិត្តដល់បុគ្គលិក និងអ្នកកាន់តំណែងធំៗឲ្យប្រើប្រាស់ Android ដោយសារតែវាជាប្រព័ន្ធប្រតិបត្តិការល្បីមួយក្នុងពិភពលោក”។
គួរដឹងថា Facebook បញ្ចេញសេចក្ដីថ្លែងការណ៍នេះដើម្បីឆ្លើយតបនឹងការចុះផ្សាយរបស់កាសែត The New York Times ជាមួយអត្ថបទដែលនិយាយអំពីវិធីដែល Facebook ប្រតិកម្មតបនឹងរឿងអាស្រូវ។ ក្នុងការចុះផ្សាយរបស់ NYT ក៏មាននិយាយថាលោក Mark ខឹងខ្លាំងនឹងការបញ្ចេញមតិរបស់លោក Tim Cook លើរឿងអាស្រូវរបស់ខ្លួនរហូតបានបង្ខំបុគ្គលិកតំណែងធំៗនៅ Facebook ឲ្យប្ដូរប្រើស្មាតហ្វូន Android ទាំងអស់៕
ចុចអាន៖