មិន​ខ្លាច​ខ្សត់​អ្នក​លេង! Facebook បិទ​ចោល​ពាន់​លាន​គណនី​ត្រឹម​រយៈ​ពេល ៥ ខែ

  • 2018-11-16 12:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន Facebook មុន​នេះ​បន្តិច​បាន​លំអិត​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ ការ​ឃោសនា​អំពើ​ភេរវកម្ម និង​ទង្វើ​ឥត​បាន​ការ​ជា​ច្រើន​លើ​មាតិកា​របស់​ខ្លួន។ គិត​ត្រឹម​ខែ​មេសា ដល់​ខែ​កញ្ញា ឆ្នាំ ២០១៨ ​ក្រុមហ៊ុន​កត់​សម្គាល់​ឃើញ​ថា​មាន​ជាង ១,៥ ពាន់​លាន​គណនី ​ត្រូវ​បាន​បិទ​ចោល។

តួ​លេខ​នេះ​មាន​ការ​កើន​ឡើង​តាំង​ពី​ត្រីមាស​ទី ១ ដោយ​មាន​ត្រឹម ៥៣៤ លាន​គណនី កើន​ដល់ ៨០០ លាន​គណនី​នៅ​ត្រីមាស​ទី ២ និង ៧៥៤ លាន​ផ្សេង​ទៀត​ក្នុង​ត្រីមាស​ទី ៣ ដោយ​ទាំង​នោះ​សុទ្ធ​សឹង​ជា​គណនី​ក្លែងក្លាយ ដែល​បង្ក​ចលាចល​លើ​បណ្ដាញ​សង្គម។

ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់ Facebook បាន​ចុះ​ផ្សាយ​ថា៖ "តួ​លេខ​នេះ​បាន​រង​ផល​ប៉ះពាល់​ដោយ​សារ​កត្តា​ខាង​ក្រៅ ដូច​ជា​ការវាយប្រហារ​លើ​អ៊ីនធឺណិត (Cyberattack) ធ្វើ​ឲ្យ​មាន​កំណើន​គណនី​ក្លែងក្លាយ​លើ Facebook បន្សំ​នឹង​ជន​មិន​ល្អ​ព្យាយាម​បង្កើត​គណនី​ក្លែងក្លាយ​រាប់​មិន​អស់​ដោយ​ស្វ័យប្រវត្តិ​តាម​រយៈ​ការ​ប្រើប្រាស់ Script ឬ Bot ក្នុង​គោលបំណង​រាតត្បាត​សកម្មភាព​ខុស​ច្បាប់​ជា​ច្រើន"។

រំឭក​ថា​សារ​នេះ​នៅ​តែ​ជា​ចំណុច​អវិជ្ជមាន​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បាត់បង់​ទំនុក​ចិត្ត​លើ​ Facebook ព្រោះ​បណ្តាញ​សង្គម​យក្ស​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ហាក់​ជួប​រឿង​អាស្រូវ​ផ្ទួន​គ្នា​ក្នុង​ឆ្នាំ​តែ​មួយ​មាន​តាំង​ពី​ការ​បែក​ធ្លាយ​ប្រព័ន្ធ​សុវត្ថិភាព និង​អាស្រូវ​ជាមួយ Cambridge Analytica ពោល​គឺ​លោក Mark Zuckerberg ចាំ​បាច់​ត្រូវ​មាន​វិធានការ​ឲ្យ​បាន​ដិតដល់​ជុំវិញ​បញ្ហា​ដែល​កំពុង​ប្រឈម។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី