លម្អិត​ពី​ការ​ប្រើ​មុខងារ Depth Control លើស៊េរី iPhone ថ្មីទាំងបី

  • 2018-11-22 01:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់ Apple មាន​ម៉ូឌែល iPhone XS/XS Max និង iPhone XR ដែល​ឈរ​លើ​ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1 ឡើង​ទៅ អាច​គាំទ្រ​មុខងារ​កែប្រែ​កម្រិត​ព្រាល Depth Control ទាំង​សម្រាប់​ការ​ថត​ផ្ទាល់​និង​ក្រោយ​ពេល​ថត។

មាន​ប្រិយមិត្ត​ខ្លះ​នៅ​មិន​ទាន់​ច្បាស់​ពី​ការ​ប្រើប្រាស់ Depth Control លើ​ iPhone តម្លៃ​ខ្ទង់​ពាន់​ដុល្លារ ដូច្នេះ Sabay នឹង​បង្ហាញ​អ្នក​រាល់​គ្នា​ពី​ការ​អនុវត្ត​ត្រួសៗ​ដូច​បង្ហាញ​ខាង​ក្រោម៖

១.ចូល​ទៅ​កាន់​កម្មវិធី Camera លើ iPhone

អ្នក​ក៏​អាច​លេង​ផ្លូវកាត់​ចូល​ទៅ​កាន់ Portrait Mode តាម​រយៈ​ 3D Touch លើ iPhone XS/XS Max

២.នៅ​ផ្នែក​ខាង​លើ​ចំហៀង​ខាង​ស្តាំ​ ចុច​យក​ទីតាំង​មាន​លេខ​បញ្ជាក់​ពី​ទំហំ f-stop អ្នក​អាច​ធ្វើ​ការ​ផ្លាស់ប្តូរ​កម្រិត​ព្រាល​តាម​រយៈ​គំនូស​បន្ទាត់​កាត់​ផ្នែក​ខាង​ក្រោម ដោយ​ទំហំ Aperture កាន់​តែ​ធំ​ធ្វើ​ឲ្យ​ផ្ទៃ​ក្រោយ​កាន់​តែ​ព្រាល (អូស​មក​ខាង​ស្តាំ) និង​ Aperture តូច​មាន​សភាព​ព្រាល​តិច (អូស​មក​ខាង​ឆ្វេង)

៣.បន្ទាប់​ពី​កែប្រែ​ហើយ សូម​ចុច​ប៊ូតុង​ថត (Shutter) សម្រាប់​ការ​ថត Portrait Mode (ករណី​មិន​ពេញ​ចិត្ត​នឹង​កម្រិត​ព្រាល អាច​កែច្នៃ​តាម​ក្រោយ​បាន)

៤.ចុច​លើ​ទីតាំង Edit នៃ​រូបភាព > កែប្រែ​សារ​ជា​ថ្មី​តាម​រយៈ​ Depth Control Interface នៅ​ខាង​ក្រោម

៥.ក្រោយ​កែច្នៃ​ចប់ សូម​ចុច​យក​ពាក្យ Done

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ igeeksblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី