Honda ​ប្រាប់​ពី​ផល​លំបាក​របស់​ខ្លួន​ពេល​ដឹក​នាំ​ក្រុម​កម្ពុជា

  • 2018-11-19 04:04:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Keisuke Honda ​បាន​បង្ហោះ​វីដេអូ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ​ទាក់ទង​នឹង​ការ​បង្ហាត់​និង​ផល​វិបាក​របស់​ខ្លួន​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា។

អតីត​កីឡាករ​ជម្រើស​ជាតិ​ជប៉ុន​រូប​នេះ ​បាន​បញ្ជាក់​ថា​រឿង​ដែល​ពិបាក​បំផុត​សម្រាប់​ខ្លួន​នៅ​ពេល​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា គឺ​មិន​អាច​ចូល​លេង​បាន ​នៅ​ពេល​ឃើញ​ក្រុម​កំពុង​តែ​ហ្វឹកហាត់​តែ​ម្ដង។ ​នេះ​ជា​អារម្មណ៍​របស់​អ្នក​ចាត់ការ​ក្រុម​កម្ពុជា ​ស្រប​ពេល​ដែល​ខ្លួន​មិន​ដឹក​នាំ​ក្រុម​នេះ ​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ​អ្វី​នោះ​ទេ។

ចំពោះ​គោលបំណង​ដែល​ខ្លួន​មក​នេះ គឺ​ដើម្បី​ជួយ​វិស័យ​បាល់ទាត់​កម្ពុជា។ ធ្វើ​ឱ្យ​កីឡាករ​មាន​ចិត្ត​ចង់​លេង​បាល់​ទាត់ ដើម្បី​ឱ្យ​ពួកគេ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន​នៅ​ថ្ងៃ​អនាគត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី