ធ្លាក់ខ្យល់ល្ហៀកៗ ប្រយ័ត្នស្បែកហួតហែង ផលិតផលថ្មីទើបចេញស័ក្តិ​សមបំ​ផុត​សម្រាប់ស្បែក

  • 2018-11-20 10:02:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នេះ​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ​២០១៨ នៅ​រោងកុន Major Cineplex នៅ​ផ្សារ​ទំនើប AEON Mall សែន​សុខ​។

ក្រុមហ៊ុន​ចែកចាយ TSNR Distribution Co. Ltd និង​ក្រុមហ៊ុន LION CORPORATION (THAILAND) LTD មាន​កិ​តិ្ត​យស​ប្រកាស​បើក​លក់​ជា​ផ្លូវការ​នូ​វ​ផលិតផល​សាប៊ូ​ដុស​ខ្លួន ស៊ូ​គូ​ប៊ូ​ស៊ុ​អាល់ធីម៉េ​តវ៉ា​យ ដ៏​ថ្មី​បំផុត​របស់​ខ្លួន​ជាមួយ​នឹង​ប្រធានបទ “​ដំណើរ​ឆ្ពោះ​ទៅ អាល់​ធី​ម៉េត វ៉ា​យ​” ឬ “ULTIMATE WHITE JOURNEY” ដោយ​មាន​ការចូលរួម​ពី​ពី​អ្នកគាំទ្រ​ផលិតផល ស៊ូ​គូ​ប៊ូ​ស៊ុ ទាំងអស់​តាម​បណ្តាញ​ស​ង្គ​ម ហ្វេ​ស​ប៊ុក ដើម្បី​មក​ទទួល​យក​បទពិសោធន៍​ដ៏​អស្ចារ្យ​តាម​រយៈ​ស្ថានភាព​នៃ​បែបផែន​ជីវិត​ប្រចាំថ្ងៃ​ ដូចជា​ពិធី​ជប់​លៀង​ និង​សកម្មភាព​កីឡា​ជាដើម​។

គ្រប់​ផលិតផល ស៊ូ​គូ​ប៊ូ​ស៊ុ សុទ្ធតែ​ទទួល​បាន​អាជ្ញា​បណ្ណ​ពី​ក្រុមហ៊ុន LION CORPORATION របស់​ប្រទេស​ជប៉ុន​ហើយ​គ្រប់​រូប​ម​ន្ត​ទាំងអស់គឺ ត្រូវ​បាន​ផ្សំ​ឡើង​យ៉ាង​យកចិត្តទុកដាក់ និង​ស័ក្តិ​សមបំ​ផុត​សម្រាប់​ប្រភេទ​ស្បែក​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន​។ គោល​បំណង​នៃ​ផលិតផល​ថ្មី​នេះ​គឺ #UltimateWHITE #UltimateME“ ដោយ​ជួយ​ឱ្យ​ស​ស្បែក​អ្នក​ទាំងអស់គ្នា ក៏ដូចជា​អតិ​ថិ​ជន​របស់ ស៊ូ​គូ​ប៊ូ​ស៊ុ ទាំងអស់​កាន់តែ​មាន​ទំនុកចិត្ត​ជាមួយ​នឹង​ស្បែក​ស​ស្អាត​បំ​ផុត និង​មាន​ក្លិនក្រអូប​តាម​បែប​ធម្មជាតិ បន្ទាប់ពី​ងូតទឹក​រួច​ជាមួយ​នឹង​សាប៊ូ​ដុស​ខ្លួន ស៊ូ​គូ​ប៊ូ​ស៊ុ អាល់​ធី​ម៉េ​តវ៉ាយ​។ ព្រម​ជាមួយគ្នា​នេះដែរ អតិ​ថិ​ជន​ទាំង​អស់​អាច​រីករាយ​ក៏ដូចជា​មាន​អារម្មណ៍​ស្រស់ស្រាយ​សម្រាប់​សកម្មភាព​ប្រចាំ​ប្រចាំថ្ងៃ​ដូចជា (ការងារ ការចូលរួម​ពិធី​ជប់​លៀង​ផ្សេងៗ ឬ ការ​ធ្វើ​លំ​ហាត់ប្រាណ)ផងដែរ​។

ផលិតផល​ថ្មី​របស់​យើង​នៅ​ពេល​នេះ​ គឺ​ពិតជាស័​ក្តិ​សម បំផុត​សម្រាប់​អ្នក​ទាំងអស់​គ្នា​ដែល​កំ​ពុង​តែមាន​វត្តមាន​នៅ​ទី​នេះ​ព្រម​ទាំង​អតិ​ថិ​ជន​ទាំងអស់​ផងដែរ​។​

លក្ខណៈ​ពិសេស​បំផុត​សម្រាប់​ផលិតផ​ល​នេះ​គឺ​មិន​គ្រាន់តែ​ផ្សំ​ឡើង​ពី​ធម្មជាតិ​ដែល​ជា​គោលការណ៍​របស់ ស៊ូ​គូ​ប៊ូ​ស៊ុ ប៉ុណ្ណោះទេ ថែមទាំង​បន្ថែម​នូ​វ​វីតាមីន​សំខាន់ៗ ៣ ប្រភេទ​ទៀត​ដូចជា (​វីតាមីន ប៊េ​ស្រ៊ី វីតាមីន ស៊ី និង​វីតាមីន អ៊ី​) ដែល​អាច​ជួយ​ឱ្យ​ស្បែក​ស​ស្អាត និង​មាន​សុខភាព​ល្អ​តាម​បែប​ធម្មជាតិ​ពិតៗ​។​

អ្វី​ដែល​ពិសេស​ជាង​នេះ​ទៅទៀត​នោះ​គឺ​អតិ​ថិ​ជន ស៊ូ​គូ​ប៊ូ​ស៊ុ ទាំងអស់​នឹង​ទទួលបាន​បទពិសោធន៍​ថ្មី​ថ្មី​នៃ​សាប៊ូ​ដុស​ខ្លួន​ដ៏​ល្អ​បំផុត​ដែល​ផ្សំ​ឡើង​ពី “​សារធាតុ​ពី​គុជ​ខ្យ​ង​” និង​សារធាតុ​ធម្មជាតិ ២​ប្រភេទ​ទៀត​ដែល​ធ្វើឱ្យ​ស្បែក​មាន​ក្លិនក្រអូប​ជាប់​បាន​យូរ​ជាមួយ​នឹង​ក្លិនក្រអូប​ប្រហើរ​ស្រ​ទ​ន់​ពី “​ផ្កា​សាគូ​រ៉ា និង​ផ្លែ​ប៊ឺ​រី​”​ទៀតផង​។

អតិ​ថិ​ជន​ទាំង​អស់អាច​រក​ទិ​ញ​សាប៊ូ​ដុស​ខ្លួន ស៊ូ​គូ​ប៊ូ​ស៊ុ អាល់​ធី​ម៉េត វ៉ា​យ នៅតាម​ផ្សារ​ទំនើប​នានា​បាន​។

អត្ថបទ៖ ថា ម៉ាលីដា