ឃើញទូកស្អាតៗយកទៅប្រកួត តែដឹងថាជាងធ្វើទូករកចំណូលបានប៉ុន្មានទៅ?(វីដេអូ)

  • 2018-11-21 01:35:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ស៊ី សំអឿន ជាង​ទូកង មក​ពី​ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ លោក​ទើប​ចូល​ធ្វើ​ជា​ជាង​ទូក-ង​បាន​ប្រមាណ​ជាង​២​ខែ​ប៉ុណ្ណោះ ដោយ​មាន​ការ​ណែនាំ​ពី លោក ទ្រី ប៊ុនហួ ជា​មេ​ជាង​ទូក-ង ជើង​ចាស់​ម្នាក់​នៅ​ស្រុក​ជា​មួយ​គ្នា​។ លោក​សំអឿន​ជា​កសិករ​ម្នាក់ បន្ទាប់​ពី​ការងារ​ស្រែ​ចម្ការ​លោក រំពឹង​លើ​របរ​ជាង​ទូក​នេះ​ហើយ​។ ក្នុង​មួយ​ថ្ងៃ​លោក​រក​ចំណូល​បាន ២ម៉ឺន​រៀល ផ្ញើ​ឲ្យ​ភរិយា​នៅ​ផ្ទះ និង​ផ្គត់ផ្គង់​កូន​ស្រី​ម្នាក់ ដែល​កំពុង​រៀន​នៅ​ភ្នំពេញ​។

លោក​ស៊ី សំអឿន ជាង​ទូកង

លោក​សំអឿន​ថា ដោយសារ​ជីវភាព​មិន​សូវ​ធូរធារ ទើប​លោក​ច្រាន​ខ្លួន​ឯង​ឲ្យ​ឃ្លាត​ចេញ​ឆ្ងាយ​ពី​ប្រពន្ធ​កូន​ទាំង​ក្ដី​នឹក​រឭក​។ លោក​ថ្លែង​ទាំង​ឃ្លេងឃ្លោង​ក្នុង​ចិត្ត​ថា អស់​ពី​របរ​ធ្វើ​ទូក​នេះ​ទៅ លោក​មិន​ទាន់​ដឹង​ថា​ត្រូវ​រក​របរ​អ្វី​មក​ជំនួស​ទេ អាស្រ័យ​លើ​កាលៈទេសៈ​ជាក់​ស្ដែង​៕

សូមទស្សនាវីដេអូដូចខាងក្រោមនេះ៖

អត្ថបទ៖ ឈិន ធារ៉ាត់