​Vespa ចេញ​ថ្មី ៣ មាន​កន្លែង​សាក​ថ្ម​ទូរសព្ទ មាន​​ប្រព័ន្ធការពារ​ចោរកម្ម មាន​​ទាំង​ម៉ោង​ឲ្យ​មើល​ទៀត!

  • 2018-11-21 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ វេស្ប៉ា​បាន​ប្រកាស​ចេញ​ម៉ូត​រាង​ហំ បី​ម៉ូឌែល​ថ្មី​គឺ Vespa (Primavera, Sprint និង Vespa S) ដែល​មាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា​ថ្មីៗ និង​មាន​តម្លៃ​សមរម្យ​ទៀត​ផង។

Vespa Primavera ជា​ម៉ូតូ​លក់​ដាច់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ម៉ូតូ​វេស្ប៉ា ដែល​ចេញ​លក់​ដំបូង​នៅ​ឆ្នាំ ១៩៦៨ បន្ត​រហូត​ដល់​សព្វ​ថ្ងៃ។ ម៉ូតូ​នេះ​បំពាក់​ដោយ​ម៉ាស៊ីន​ទំនើប ឈាន​មុខ​គេ។

Vespa Primavera

ចំណែក​ការ​រចនា បង្កើត​តាម​លំនាំ​គំរូ ​និង​បច្ចេកវិទ្យា​របស់​ស្តេច​ម៉ូតូ​វេស្ប៉ា ៩៤៦ ។ ម៉ូតូ​នេះ​មាន​កម្លាំង​ ១២៥ សេស​មាន​ ៣ពណ៌​គឺ ពណ៌​ប្រផេះ ខ្មៅ និង​ទឹក​ដោះគោ​។

Vespa Sprint

ឯ Vespa Sprint ​ជា​ម៉ូឌែល​ទំនើប​ជំនាន់​ថ្មី​បែប​កីឡា។ ម៉ូតូ​នេះ​ត្រូវ​បាន​ផលិត​ឡើង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​លក់​ចេញ​វាយក​លុក​ទីផ្សារ​នៅ​អឺរ៉ុប ចាប់​ពី​ពាក់​កណ្ដាល​ទសវត្សន៍​ទី ៦០ ដែល​មាន​រូបរាង​រចនា​យ៉ាង​តូច​ច្រឡឹង ងាយ​ស្រួល​បត់​បែន។ ម៉ូតូ​នេះ​មាន​កម្លាំង​ ១២៥ សេស​មាន​ ២ពណ៌​គឺ ពណ៌​ក្រហម និង​ពណ៌​ស។

Vespa Sprint

ម៉ូតូ​ទាំង​ពីរ​នេះ មាន​លក្ខណៈ​សម្បត្តិ​ដូច​ជា៖

  • គ្រប់​អំពូល​ភ្លើង ​និង​ស្តុប​ប្រើ​ប្រាស់​ភ្លើង LED
  • រង្វង់​កង់​មាន​ទំហំ ១២ អ៊ិញ មាន​យ៉ាន់​អាលុយមីញ៉ូម រចនា​បែប​ថ្មី​ជួយ​ឲ្យ​ម៉ូតូ​មាន​លំនឹង និង​មាន​ភាព​ទាក់​ទាញ​ផង​ដែរ
  • តួ​ម៉ូតូ​ រចនា​ថ្មី អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើរ​កាន់​តែ​មាន​សុវត្ថិភាព ​ប្រើប្រាស់​បាន​យូរ និង​ស៊ី​វិល័យ
  • ធុង​សាំង អាច​ផ្ទុក​ប្រេង​ឥន្ធនះ​បាន​ច្រើន​ជាង​មុន
  • ​មាន​ប្រព័ន្ធ​បាញ់​សាំង​អេឡិត្រូនិច ដែល​មាន​ប្រសិទ្ធភាព សន្សំ​សំចៃ​សាំង នៅ​គ្រប់​ស្ថានភាព​ផ្លូវ និង​គ្រប់​កាលៈទេសៈ
  • ​មាន​បំពាក់​ប្រព័ន្ធ ABS មាន​តួនាទី​ក្នុង​ការ​ត្រួត​ពិនិត្យ​ដំណើរការ​របស់​ម៉ូតូ ខណៈ​ពេល​ចាប់ផ្តើម និង​កំពុង ធ្វើ​ដំណើរ​រៀងរាល់​ ៥ គីឡូម៉ែត្រ​ក្នុង​១ម៉ោង។
  • ​មាន​បំពាក់​ប្រព័ន្ធ Immolizer ដែល​អាច​ការពារ​ចោរកម្ម
  • ​នៅ​លើ​អេក្រង់​មាន​បង្ហាញ​ព័ត៌មាន​ទាំងអស់​ដល់​អ្នក​បើកបរ ដូច​ជា កុងទ័រ​ចំងាយ កុងទ័រ​ល្បឿន កុងទ័រ​សាំង និង​មាន​ម៉ោង​ឲ្យ​មើល​ទៀត​ផង
  • ​ម៉ូតូ​ទាំង​ពីរ ​បាន​ភ្ជាប់​មក​ជាមួយ​រន្ធ​សាក​ភ្លើង USB សម្រាប់​សាក​ទូរសព្ទ​នៅ​ប្រអប់​ខាង​មុខ​យ៉ាង​ឡូយ
  • មាន​គ្រឿង​បំលាស់ និង​គ្រឿង​តុបតែង​លំអរ​ជា​ច្រើន ដែល​គិត​គូរ​ដល់​​សុវត្ថិភាព​អ្នក​បើកបរ​

ចំណែក​ Vespa S ​ជា​ក៏​ប្រភេទ​ម៉ូតូ​វេស្បា​បែប​កីឡាបាន​បំពាក់​មក​ជាមួយ​ម៉ាស៊ីន i-get ដែល​ជំរុញ​ឲ្យ​ការ​ធ្វើ​ដំណើរ​លឿន រហ័ស និង​កាត់​បន្ថយ​សម្លេង​ដល់​ទៅ ១៥% សន្សំ​សំចៃ​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ ​ជួយ​ឲ្យ​ការ​ធ្វើ​ដំណើរ​មាន​ភាព​រលូន​នៅ​គ្រប់​ស្ថានភាព​ផ្លូវ។ មាន​ទំហំ​កង់ ១១ អ៊ីញ សំបក​កង់​ទំហំ ២០០ មីលីម៉ែត្រ ​មាន​ប្រព័ន្ធ​ជំនួយ​ជួយ​កាត់​បន្ថយ​ភាព​កន្ត្រាក់​នៅ​ពេល​បែក ឬ​ធ្លាយ។

Vespa S

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រព័ន្ធ Immolizer ត្រូវ​បាន​បំពាក់ ដើម្បី​ការពារ​ចោរកម្ម។ ​នៅ​ថត​ផ្នែក​ខាង​មុខ​របស់​ម៉ូតូ ​អ្នក​បើកបរ ​អាច​ដាក់​វត្ថុ​តូចៗ​បាន​យ៉ាង​ងាយស្រួល ចំណែក​នៅ​ក្រោម​កែប អាច​ដាក់​មួក​កាពារ និង​វត្ថុ​ប្រើប្រាស់​ផ្សេងៗ​ទៀត​ផង​ដែរ។ ម៉ូតូ​នេះ​មាន​កម្លាំង​ ១២៥ សេស​មាន​ ៣ ពណ៌​គឺ ពណ៌​ទឹក​ក្រូច ខៀវ និង​ស។

​កញ្ញា ឃាង ​ស៊ាង​ណៃ ប្រធាន​ផ្នែក​លក់​និង​ទីផ្សារ​របស់​ក្រុមហ៊ុន ណារីតា​វេស្ប៉ា ​បាន​ឲ្យ​ដឹង​ថា ​ម៉ូតូ​ជំនាន់​ថ្មី​បី​ប្រភេទ​នេះ ​បាន​បំពាក់​មក​ជាមួយ​បច្ចេកវិទ្យា Piaggo នឹង​ដាក់​លក់​ពេល​ឆាប់ៗ​នេះ។

ម៉ូតូ​ទាំង​នេះ បាន​បន្ថែម​បច្ចេកវិទ្យា​ថ្មីៗ និង​សមត្ថភាព​កាន់​តែ​ប្រសើរ​ជាង​មុន ថែម​ទាំង​ស៊ី​សាំង​តិច សំឡេង​ស្ងាត់​ល្អ មាន​កម្លាំង​ខ្លាំង​រត់​បាន​រហ័ស រួម​ទាំង​មាន​ប្រព័ន្ធ​កាត់​បន្ថយ​ការ​បញ្ចេញ​ផ្សែង​ពុល ដើម្បី​ការពារ​បរិស្ថាន​ទៀត​ផង។

ម៉ូតូ​ទាំង​បី​នេះ​ Vespa (Primavera, Sprint និង S) ជា​ខ្សែ​ស្រឡាយ​ម៉ូតូ Vespino ដែល​មាន​រូបរាង​តូច​ច្រឡឹង ទាក់​ទាញ ​និង​ពេញ​និយម​សម្រាប់​យុវវ័យ​ជុំ​វិញ​ពិភពលោក​តាំង​ពី​អំឡុង​ទសវត្សន៍​ទី ៦០ រហូត​ដល់​បច្ចុប្បន្ន។

ក្រុមហ៊ុន​ណារីតា​វេស្ប៉ា ត្រូវ​បាន​ទទួល​ស្គាល់​ដោយ ក្រុមហ៊ុន​ព្យែយ៉ូ ដែល​ជា​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ ម៉ូតូ​វេស្ប៉ា​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​ក្រុមហ៊ុន​មាន​ផ្តល់​នូវ​សេវាកម្ម​លក់​ម៉ូតូ គ្រឿង​លំអរ និង​គ្រឿង​បន្លាស់ ព្រម​ទាំង​សេវាកម្ម​ជួសជុល​ផង​ដែរ។

ព័ត៌មាន​បន្ថែម​៖ ផ្នែក​ទីផ្សារ 017 773 930 ផ្នែក​លក់៖ 017 448 644 ​ផ្នែក​ជួសជុល៖ 017 872 303៕

អត្ថបទ៖ រក្សា