គណៈកម្មការ​សម្រេច​ឲ្យ​ ចន្រ្ទា​ ឈ្នះ​ទាំង​មិន​បាច់​មើល​លទ្ធផល​ ព្រោះ​ថៃ​ចុះចេញ​មុន​ប្រកាស​...

  • 2018-11-21 16:18:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រដាល់​មិត្តភាព​របស់​ទូរទស្សន៍​ TOWN​ ប្រកាស​ឲ្យ​ជើង​ខ្លាំង​ ឡៅ​ ចន្រ្ទា​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ Changpuak(ជេស្ដា)​ ព្រោះ​ដោយ​សារ​ចុះ​ចេញ​ពី​សង្វៀន​ដោយ​មិន​ទាន់​ប្រកាស​លទ្ធផល។​

បើ​តាម​ការ​លើក​ឡើង​របស់​ លោក​ រាជ្យ​ សុផែន​ គណៈកម្មការ​គ្រប់គ្រង​ការ​ប្រកួត​ខាង​លើ​នេះ​ បាន​ប្រកាស​ឲ្យ​កីឡាករ​ថៃ​ Changpuak(ជេស្ដា)​ ចាញ់​ភ្លាម​តែ​ម្ដង​ ព្រោះ​ហេតុ​ផល​ដែល​ចុះ​ចេញ​ពី​សង្វៀន​ដូច្នេះ។​ ការ​ប្រកាស​ភ្លាម​ក្រោយ​កីឡាករ​ថៃ​រូប​នេះ​ចុះ​ពី​សង្វៀន​នោះ​ គណៈកម្មការ​ខាង​លើ​មិន​សម្រេច​ដោយ​មិន​ចាំបាច់​មើល​ ឬ​បូក​សរុប​ពិន្ទុ​ពី​ចៅក្រម​នានា​ឡើយ។​

ឡៅ ចន្រ្ទា ក្រោយពេលឈ្នះ

រំលឹក​ដែរ​ថា​ ស្ថានីយ​ទូរទស្សន៍​ TOWN​ បាន​រៀបចំ​ការ​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​ដើម្បី​អបអរ​ព្រះរាជពិធី​បុណ្យ​អុំទូក​ចំនួន​៣ថ្ងៃ​ជាប់​ៗ​គ្នា។​ ដោយ​ឡែក​ថ្ងៃ​ទី១​នេះ​ គឺ​ ឃីម​ ឌីយ៉ា​ ឈ្នះ​កីឡាករ​ថៃ​ដោយ​គ្រូពេទ្យ​បញ្ឈប់​នៅ​ទឹក​ទី៤​ដោយ​សារ​របួស​បែក​ខ្លាំង​ពេក។​ រី​ឯ​ ឡៅ​ ចន្រ្ទា​ ឈ្នះ​ពិន្ទុ​ Changpuak(ជេស្ដា)​ ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី