អគារ​ទាំង​១០ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​ពិភពលោក

  • 2018-11-23 11:31:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បណ្ដាអគារ​ទាំង​១០​ ខាង​ក្រោម​នេះ ជា​អគារ​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​៖

១. Burj Khalifa៖ ស្ថិត​នៅ​ព្រះ​រាជាណាចក្រ​អារ៉ាប​រួម​ ដែល​មាន​កម្ពស់​ជាង​ ៨២៨​ម៉ែត្រ។

២. ប៉ម​សៀងហៃ (Shanghai Tower)៖ ស្ថិត​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន ហើយ​មាន​កម្ពស់​ជាង​ ៦៣១ម៉ែត្រ។

៣. Makkah Royal Clock Tower៖ ស្ថិត​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​មាន​កម្ពស់​ជាង​ ៦០១ម៉ែត្រ។

៤. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​អន្តរជាតិ Ping An៖ ស្ថិត​នៅ​ប្រទេស​ចិន ដែល​មាន​កម្ពស់​ជាង​ ៥៩៨ម៉ែត្រ។

៥. Lotte World Tower៖ ស្ថិត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​មាន​កម្ពស់​ជាង​ ៥៥៤ម៉ែត្រ។

៦. មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​អន្តរជាតិ (One World Trade Center)៖ ស្ថិត​នៅ​សហរដ្ឋអាមេរិក ដែល​មាន​កម្ពស់​ជាង​ ៥៤១ម៉ែត្រ។

៧. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ CTF Guangzhou​៖ ស្ថិត​នៅ​ប្រទេស​ចិន​ ដែល​មាន​កម្ពស់​ជាង​ ៥៣០ម៉ែត្រ។

៨. មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ CTF Tianjin​៖ ស្ថិត​នៅ​ប្រទេស​ចិន​ ដែល​មាន​កម្ពស់​ជាង​ ៥៣០ម៉ែត្រ។

៩. China Zun៖ ស្ថិត​នៅ​ប្រទេស​ចិន ដែល​មាន​កម្ពស់​ជាង​ ៥០៨ម៉ែត្រ។

១០. Taipei 101៖ ស្ថិត​នៅ​កោះ​តៃវ៉ាន់ ដែល​មាន​កម្ពស់​ជាង​ ៥០៨ម៉ែត្រ៕

ប្រភព៖ Worldatlas   អត្ថបទ៖ សេរី មង្គល