ទេសចរអាមេរិកម្នាក់ ត្រូវក្រុមកុលសម្ព័ន្ធបាញ់ព្រួញសម្លាប់ដោយសារធ្វើរឿងមួយ

  • 2018-11-22 02:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ទេសចរ​ជន​ជាតិ​អាមេរិក​ម្នាក់ ត្រូវ​បាន​ក្រុម​កុលសម្ព័ន្ធ​ជិត​ផុត​ពូជ​មួយ​បាញ់​ព្រួញ​សម្លាប់​នៅ​កោះ Andaman ប្រទេស​ឥណ្ឌា។

យោង​តាម​អ្នក​នេសាទ​ដែល​ដឹក​បុរស​រង​គ្រោះ​ទៅ​កោះ​នោះ​ឲ្យ​ដឹង​ថា ក្រុម​កុលសម្ព័ន្ធ​បាន​បាញ់​ព្រួញ​សម្លាប់​រួច​យក​សាកសព​មក​ចោល​លើ​ឆ្នេរ​ខ្សាច់។ ចំណែក​ប៉ូលិស​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មាន​ឈ្មោះ John Allen Chau អាយុ ២៧​ឆ្នាំ​មក​ពី​រដ្ឋ Alabama សហរដ្ឋអាមេរិក។ ប្រភព​បន្ដ​ថា ការ​ចូល​ទៅ​កាន់​កោះ​នេះ គឺ​ជា​អំពើ​ខុស​ច្បាប់​ដែល​ហាម​ប្រាម​ដោយ​រដ្ឋាភិបាល ព្រោះ​ក្រុម​កុលសម្ព័ន្ធ​រស់​នៅ​ដាច់​ដោយ​ឡែក និង​ខ្លាច​ឆ្លង​ជំងឺ​ពី​មនុស្ស​ខាង​ក្រៅ ទើប​ពួកគេ​សម្លាប់​បុរស​រងគ្រោះ​តែ​ម្ដង។

ក្រោយ​កើត​ហេតុ ប៉ូលិស​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​អ្នក​នេសាទ​ចំនួន ៧​នាក់ ដោយ​សារ​ដឹក​បុរស​ជនជាតិ​អាមេរិក​ទៅ​កាន់​កោះ​ដោយ​ខុស​ច្បាប់៕

ប្រភព៖ BBC   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម
អត្ថបទថ្មី