​មាន​អ្វី​ជូនពរ​ទេ កម្ពុជា ​ចេញ​ទៅ​វៀតណាម​​​ល្ងាច​នេះហើយ​ ?

  • 2018-11-22 05:41:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ចេញ​ទៅ​វៀតណាម​នា​វេលា​ម៉ោង ៥:៣០ នាទី​​ល្ងាច​នេះ ដើម្បី​ត្រៀម​ជួប​ក្រុម​ជម្រើស​ជាតិ​វៀតណាម​នៅ​ទីក្រុង​ហាណូយ​ ក្នុង​ព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែល​ជា​ប្រកួត​​​សន្សំ​ពិន្ទុ​ចុង​​ក្រោយ​ក្នុង​ពូល​ A ។

ក្រុម​ជម្រើស​ជាតិ​កម្ពុជា

ក្រុម​ជម្រើស​ជាតិ​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​បង្គ្រប់​ចិត្ត​ជា​មួយ​វៀតណាម​នា​វេលា​ម៉ោង ៧:៣០ នាទី​នា​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨។ ក្រុម​កម្ពុជា​បាន​​ធ្លាក់​ចេញ​ពី​ព្រឹត្តិការណ៍​ខាង​លើ​នេះ​ហើយ ។ ៣​ប្រកួត​កន្លង​មក​របស់​កម្ពុជា​ក្នុង​ព្រឹត្តិការណ៍ ខាង​លើ​គឺ​ឈ្នះ​១​និង​ចាញ់​២​មាន​៣ពិន្ទុ​ ស្រប​ពេល​ ៣​ប្រកួត​របស់​វៀតណាម ឈ្នះ​២ ស្មើ​១ ​មាន​៧ ពិន្ទុ​​ស្ថិត​នៅ​លេខ ២ ដែល​ស្មើ​ពិន្ទុ​មីយ៉ាន់ម៉ា៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​