៦សន្លឹក ឃើញហើយរំជួលចិត្ត កូនជិះកឪពុក ដើរកម្សាន្តបុណ្យអុំទូកថ្ងៃចុងក្រោយ

  • 2018-11-23 08:51:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 35

ចន្លោះមិនឃើញ

នេះ​ជាទិដ្ឋភាពថ្ងៃចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក ដែលគេឃើញមានមនុស្សម្នាពីបណ្ដាខេត្តនានាមកដើរកម្សាន្តនៅរាជធានីភ្នំពេញ​។ ខណៈពេលដែលបងប្អូនប្រជាពលរដ្ឋកំពុងដើរកម្សាន្ត ខ្លះក៏នាំឪពុកម្ដាយ​ ជីដូនជីតាឡើងមកទស្សនាការប្រកួតប្រណាំងទូកយ៉ាងស្វិតស្វាញ ខ្លះនាំកូនមកស្គាល់ព្រះបរមរាជវាំង ការប្រាព្ធនៃពិធីបុណ្យជាតិ និងកន្លែងកម្សាន្តនានាជាដើម។ ខាងក្រោមនេះ គឺជារូបភាព ៦សន្លឹក ដែលបង្ហាញអត្ថន័យដ៏ជ្រាលជ្រៅរបស់ឪពុក និងកូន នាឱកាសបុណ្យបុណ្យអុំទូក៖

កូនប្រុសប៉ា! កូនធំឡើងត្រូវតែចំណាំ នេះជាពិធីបុណ្យអុំទូកប្រពៃណីជាតិខ្មែរយើង និងត្រូវថែរក្សាឲ្យគង់វង្សណាកូន
កូនកាន់ដបទឹកក្នុងដៃឲ្យជាប់ កុំចោលផ្ដេសផ្ដាស! ចាំប៉ារកធុងសំរាមបោះចូលឲ្យបានត្រឹមត្រូវ
ទោះប៉ាគ្មានប្រាក់ច្រើនដូចគេ តែប៉ាអាចផ្ដល់ស្នាមញញឹមដល់ម៉ាក់និងកូនគ្រប់ពេលវេលា
តោះកូន! ទៅផ្ទះយើង ញ៉ាំបាយជុំគ្នាជាមួយម៉ាក់កូនវិញ
កូនស្រីមើលឃើញច្បាស់អត់? តោងប៉ាឲ្យជាប់ណាកូន ប្រយ័ត្នធ្លាក់!
ក្ដីសុខរបស់កូន គឺជាកម្លាំងចិត្តដ៏មហិមារបស់ប៉ា

អត្ថបទ៖ ស៊ិន សាវ៉េត