Drogba ថាបើ Mourinho ដឹកនាំ Man City អាចឈ្នះពានលីគពី ២ទៅ៣

  • 2018-11-24 06:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho អាចឈ្នះពាន Premier League ចាប់ពី ២ទៅ៣ដង បើសិនរូបលោកដឹកនាំ Manchester City។ នេះបើតាមការគិតរបស់ Didier Drogba។

Drogba និង Mourinho

អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ធ្លាប់លើកពានលីគកំពូលអង់គ្លេសចំនួន៣ដងជាមួយ Chelsea ប៉ុន្មានខកខានឈ្នះចាប់តាំងពីមកដឹកនាំ Manchester United តាំងពីឆ្នាំ២០១៦មក។ ក្រោយចាញ់ City ៣ទល់នឹង១ Mourinho បានរងការរិះគន់យ៉ាងខ្លាំង ហើយលោកសារភាពថា United ឆ្នាំនេះអាចប្រជែងត្រឹមតំណែង Top 4 ប៉ុណ្ណោះ។

យ៉ាងណា Drogba មើលឃើញថា Mourinho នៅតែជាអ្នកចាត់ការដ៏សក្ដិសមសម្រាប់បិសាចក្រហមទោះមិនទាន់ឈ្នះពានលីគ ឬ Champions League ដូចអ្វីដែលអ្នកគាំទ្ររំពឹងទុកក៏ដោយ។

"ខ្ញុំគិតថាបើអ្នកឲ្យ Mourinho ដឹកនាំ Manchester City គាត់នឹងឈ្នះពានលីគ ២ ឬក៏៣ដង។ អ្នករិះគន់លើ Mourinho ព្រោះតែរំពឹងខ្ពស់ពេក គិតតែពីលទ្ធផល ឈ្នះ ឈ្នះ និងឈ្នះ។ យើងត្រូវមើលទៅអ្នកចាត់ការមុនៗថាធ្វើបានដូច Mourinho ឬអត់។ ការដឹកនាំក្រុមបន្ទាប់ពី Sir Alex Ferguson មិនមែនជារឿងងាយស្រួលឡើយ"។ Drogba ដែលប្រកាសចូលនិវត្តន៍ពីបាល់ទាត់កាលពីថ្ងៃពុធនិយាយដូច្នេះ៕

ប្រភព៖ thesun   ប្រែ​សម្រួល៖ វីរ័ត្ន