ងាយស្រួលបំផុត បើ​ចង់​​ឲ្យម៉ាស៊ីន Mac ​បិទក្នុង​រយៈពេល​ណាមួយ អាច​ប្រើ​វិធី​ទាំងនេះ​​

  • 2018-11-26 06:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដំណើរការ​អ្វី​មួយ​ក្នុង​ម៉ាស៊ីនកុំព្យូទ័រ Mac មិនថាយប់ឬថ្ងៃទេ ​ដូចជា​ស្តាប់​ចម្រៀង​ជាដើមនោះ អ្នកអាចលង់លក់ដោយមិនបានបិទក៏ថាបាន។ ចំពោះចំណុចអ្នកអ្នកអាច​ធ្វើ​បាន​ ដោយ​កំណត់​ពេល​ឱ្យម៉ាស៊ីនបិទខ្លួន​ឯង​ស្វ័យប្រវត្តិដោយ​​។ 

ក្នុង Mac App Store មាន​កម្មវិធី​មួយ​ចំនួន​ ដែលអាច​ធ្វើ​បាន​ដូចជា Timer Boom និង Shutdown Timer ប៉ុន្តែ​ចង់ស្រួល​ជាង​នេះ គឺមិន​ត្រូវការ​កម្មវិធី​បន្ថែម​ក្រៅ​នោះ​ឡើយ​។ 

ជម្រើស​ទី ១៖ ប្រើ Energy Saver មាន​ស្រាប់​ក្នុង​ប្រព័ន្ធ​

ត្រង់​ចំណុច Energy Saver settings ប្រព័ន្ធ MacOS អាច​កំណត់​កាលវិភាគ Wake និង Sleep បាន​។ដើម្បី​បើក​ប្រើ សូមអ្នក​ចូល​ទៅ​កាន់ System Preferences > Energy Saver > ចុច​លើ Schedule... ស្ថិត​នៅ​ផ្នែក​ខាងក្រោម​ជ្រុង​ខាងស្តាំ​។ ត្រង់​នេះ អាច​កំណត់​ពេលវេលា និង​ថ្ងៃ​ឲ្យ​ម៉ាស៊ីន Mac បើក Startup ឬ wake ក៏​ដូចជា​ពេលវេលា និង​ថ្ងៃ​ឲ្យ​ម៉ាស៊ីន Restart, Shutdown ឬ Sleep ដែរ។  

ជម្រើស​ទី​ ២៖ កំណត់​ពេលវេលា​បិទ​ដោយ​ខ្លួន​ឯង​

អ្នកអាច​ប្រើ​ពាក្យ​បញ្ជា​ក្នុង​កម្មវិធី Terminal របស់​ប្រព័ន្ធ​​ ប៉ុន្តែ​ត្រូវ​ស្គាល់​ពី​ពាក្យ​គន្លឹះ​ខ្លះៗ ដើម្បី​ប្រើ​ឲ្យ​ត្រូវ​តាម​តម្រូវការ​។

  • -h បញ្ឈប់​ប្រព័ន្ធ​នៅ​ពេល​វេលា​ណា​មួយ​
  • -r បិទ​បើក​ម៉ាស៊ីន​
  • -s ឲ្យ​ម៉ាស៊ីន Sleep

បើក​កម្មវិធី Terminal ហើយ​បញ្ចូល​ពាក្យ​បញ្ជា​ ដើម្បី​ឲ្យ​ប្រព័ន្ធ​អនុវត្ត​ដូចជា​៖

  • កំណត់​ម៉ាស៊ីន ១៥ នាទី​ក្រោយ Shutdown

sudo shutdown -h +15

  • កំណត់​ម៉ាស៊ីន ៣០ នាទី​ក្រោយ Restart

sudo shutdown -r +30

  • កំណត់​ម៉ាស៊ីន ១​ ម៉ោង​ក្រោយ ឲ្យ Sleep

sudo shutdown -s +60

បន្ទាប់​​ពី​បញ្ចូល​ពាក្យ​បញ្ជា​នេះ អ្នកត្រូវការ​បញ្ចូល​ពាក្យ​សម្ងាត់​ សម្រាប់​គណនី​ប្រើប្រាស់​របស់​ម៉ាស៊ីន ហើយ​ចុច Enter។ អ្នក​នឹង​ឃើញ​ពេលវេលា​ ដែល​ប្រព័ន្ធ​ត្រូវ​អនុវត្ត​តាម រួម​ជាមួយ Process ID ឬ PID ដែល​មាន​តួលេខ ៣ ទៅ ៤ ខ្ទង់។ 

បើ​ចង់​ច្រាន​ចោល ឬ​បិទ​រាល់​ការ​អនុវត្ត​ខាងលើ អ្នកអាច​ប្រើ​ពាក្យ​បញ្ជា​ក្នុង​កម្មវិធី Terminal បាន​។ ចំពោះ pid_number ជា​តួលេខ PID ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​ខាងលើ សូម​ពិនិត្យ​ឲ្យ​បាន​ច្បាស់លាស់ បើ​មិន​ដូច្នោះ អាច​ច្រលំ​បិទ​ដំណើរការ​កម្មវិធី​ផ្សេង​។ 

sudo kill pid_number

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម