ទៅធ្វើកម្មវិធីមនុស្សធម៌តែមួយ តែត្រចៀកកាំ និងចៀវៃពាក់ស្បែកជើងតម្លៃខុសគ្នាមេឃដី

  • 2018-11-25 07:27:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zhao Wei និង​ Ruby Lin បាន​មក​ជុំគ្នា​ថត​វីដេអូ​ឯកសារ​មួយ​នៅ​ជនបទ​ និង​ថែម​ទាំង​បាន​ជួយ​ប្រជាជន​ក្រីក្រ​នៅ​តំបន់​ដាច់​ស្រយ៉ាល​ទៀត។ តារាស្រី​ដៃគូ​សម្ដែង​ទាំង​ ២​នេះ​បាន​ស្លៀក​ពាក់​សាមញ្ញ​បំផុត​ ប៉ុន្តែ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំង​ ពិសេស​តាមរយៈ​សកម្មភាព​មនុស្ស​ធម៌​របស់​ពួកគេ។

ទោះ​បី​ជា​យ៉ាង​ណា​ ជាតារា​ល្បី​ពិត​ណាស់​ធ្វើ​អ្វី ក៏​តែង​មាន​មហាជន​ចាំសង្កេត​ជានិច្ច។ តួយ៉ាង​គ្រាន់តែ​ស្បែក​ជើង​ដែល​ Zhao Wei (ត្រចៀកកាំ) និង​ Ruby ពាក់​ចូលរួម​សកម្មភាព​មនុស្ស​ធម៌​នេះ​ក៏​មាន​អ្នក​ចាប់​អារម្មណ៍ដែរ។ ជាការពិត​ តាម​ការ​ពិនិត្យ​របស់​អ្នក​គាំទ្រ​ គេ​ឃើញ​ថា​ Zhao Wei ជ្រើស​ស្បែក​ជើង​ប៉ាត់តា​មួយ​គូ​ដែល​មាន​តម្លៃ​ ៧៩០អឺរ៉ូ (ប្រហែល​ ៨៩៦ដុល្លារ) ស្របពេល​ Ruby ពាក់ស្បែក​ជើង​មាន​តម្លៃ​ត្រឹម​តែ ៧៩៨យ័ន (ប្រហែល​ ១១៤ដុល្លារ) ប៉ុណ្ណោះ។

ទោះ​ជា​តម្លៃ​ខុស​គ្នាឆ្ងាយ​ក៏ពិត​មែន​ ប៉ុន្តែ​មិនមែន​ជាបញ្ហា​ចោទទេ ព្រោះ​អ្វីដែល​សំខាន់​ពួកគេ​មក​ចូលរួម​កម្មវិធី​នេះ​ គឺ​ដើម្បី​ជួយ​ជន​ខ្វះទីពឹង​ និង​ផ្ដល់​ការ​មើល​ថែ​យ៉ាង​ល្អ​បំផុត៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី