៧ ចំណុច ចំណាំ​ទុក មូលហេតុ​រថយន្ត​ តែង​បង្ក​គ្រោះថ្នាក់​លើ​ដង​ផ្លូវ

  • 2018-11-29 01:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មាន​នរណា​ម្នាក់ ចង់​ឲ្យ​កើត​មាន​ការ​ប៉ះ​ទង្គិច​គ្នា​លើ​ដង​ផ្លូវ​នោះ​ទេ ព្រោះ​ត្រូវ​ការ​ចំណាយ​លើ​ការ​ជួសជុល​ទាំង​របស់​ខ្លួន​ឯង និង​អ្នក​ដទៃ ហើយ​បើ​កាន់​តែ​ធ្ងន់ធ្ងរ អាច​ធ្វើ​ឲ្យ​មាន​របួស ឬ​ស្លាប់​បាន​។ ការ​ស្វែងយល់​ពី​ដើម​ហេតុ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ អាច​ជួយ​ពញ្ញាក់​អារម្មណ៍​អ្នក​បើកបរ មាន​ការ​ការពារ​គ្រប់​ពេល ពេល​កាន់​ដៃ​ចង្កូត​។ ​

១)​ ល្បឿន​

ការ​ប្រើ​ល្បឿន​ហួស​កំណត់​ទាំង​ផ្លូវ​ក្នុង ឬ​ក្រៅ​ក្រុង អាច​ធ្វើ​ឲ្យ​លទ្ធភាព​គ្រប់គ្រង​រថយន្ត​មាន​ការ​ថយ​ចុះ ជាពិសេស​ពេល​ជួប​ឧបសគ្គ​កាត់​ពី​មុខ​រថយន្ត ដូចជា​ក្មេងៗ​រត់​ឆ្លង​ផ្លូវ​ជា​ដើម​។ 

២)​ ការ​រំខាន​

ស្មាតហ្វូន​បាន​ក្លាយ​ជា​ផ្នែក​សំខាន់​មួយ ចំពោះ​អ្នក​ប្រើប្រាស់​ទូទៅ​។ ចំណុច​មិន​ល្អ​នោះ​គឺ ការ​ប្រើ​ស្មាតហ្វូន អំឡុង​ពេល​បើកបរ ធ្វើ​ឲ្យ​បាត់បង់​ការ​ផ្ដោត​អារម្មណ៍​លើ​ដង​ផ្លូវ រួមមាន ជាប់​រវល់​ក្រឡេក​មើល​សារ​។​ 

៣) អាកាសធាតុ​មិន​ល្អ​

មេឃ​ភ្លៀង​ខ្លាំង​ក៏​អាច​បង្កើន​ហានិភ័យ​គ្រោះថ្នាក់​បាន​ដែរ ព្រោះ​ពិបាក​នឹង​មើល​ស្ថានភាព​ផ្លូវ​ឆ្ងាយ​។ 

៤) ជាតិ​ស្រវឹង​

បើកបរ​មាន​សារជាតិ​ស្រវឹង​ក្នុង​ខ្លួន មាន​ហានិភ័យ​ខ្ពស់​ណាស់​អំឡុង​ពេល​បើកបរ ដោយ​បាត់បង់​ស្មារតី​ម្ចាស់ការ​ទាំង​លើ​ខ្លួន​ឯង និង​យានយន្ត​។​

៥) ពេលយប់

ផ្លូវ​ងងឹត​ពេក អាច​បង្កើន​ឱកាស​គ្រោះថ្នាក់​បាន ព្រោះ​មើល​មិន​សូវ​ច្បាស់ ត្បិត​ថា​មាន​ភ្លើង​ចង្កៀង​រថយន្ត​បំភ្លឺ​ផ្លូវ ប៉ុន្តែ​មិន​បាន​គ្រប់​ជ្រុង​ជ្រោយ​ដូច​នឹង​ទិដ្ឋភាព​ពេល​ថ្ងៃ​នោះ​ឡើយ​។ 

៦) បើកបរ​ទៅ​មុខ ពេល​ភ្លើង​ក្រហម​

ពេល​បើកបរ​ដល់​ភ្លើង​ស្តុប​ពណ៌​ក្រហម​គួរ​តែ​ឈប់ ដោយសារ​ភាគច្រើន​ត្រង់​ចំណុច​នោះ​ជា​ចំណុច​ប្រសព្វ​មាន​លំហូរ​ចរាចរណ៍​កាត់​គ្នា បើ​បំពាន ពេល​ដល់​សិទ្ធ​ម្ខាង​ទៀត អាច​មាន​បញ្ហា​។ 

៧) បើកបរ​ដោយ​អត់​ងងុយ​ ការ​នឿយហត់​អស់​កម្លាំង ល្វើយ កើតឡើង​ដោយសារ​ការ​ធ្វើ​ការ​យូរ​ម៉ោង​ពេក ផឹក​កាហ្វេ​ច្រើន​ពេក និង​ការ​គេង​មិន​គ្រប់គ្រាន់​។ ការ​ងោក​ត្រឹម​បន្តិច អំឡុង​ពេល​បើកបរ អាច​បង្កើន​ឱកាស​គ្រោះថ្នាក់​បាន ដែល​តម្រូវ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​គ្រប់​វិនាទី​។

ព្យាយាម​នៅ​ឆ្ងាយ​ពី​ចំណុច​ទាំង​នេះ អាច​ជួយ​កាត់​បន្ថយ​កម្រិត​គ្រោះថ្នាក់​បាន​ច្រើន​។ បើកបរ​គោរព​ច្បាប់​ចរាចរណ៍ គោរព​អ្នក​រួម​ដំណើរ​លើ​ដង​ផ្លូវ មិន​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង បង្កើន​កម្រិត​ប្រុងប្រយ័ត្ន​បើកបរ​ពេល​ភ្លៀង​ខ្លាំង ឬ​ពេល​យប់​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ oards   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី