ហុងកុងផ្អាកនាំចូលសាឡាត់ពីអាមេរិក ក្រោយរកឃើញប្រភេទបាក់តេរីម្យ៉ាង

  • 2018-11-28 02:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ក្រុង​ហុងកុង បាន​ផ្អាក​ការ​នាំ​ចូល និង​លក់​សាឡាត់​ដែល​ដាំ​ក្នុង​រដ្ឋ​កាលីហ្វរញ៉ា ក្រោយ​អ្នក​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​អាហារ​រក​ឃើញ​បាក់តេរី E.coli ដែល​ទើប​តែ​ផ្ទុះ​ឡើង​នៅ​អាមេរិក​ខាង​ជើង។

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​អង្គារ មជ្ឈមណ្ឌល​សុវត្ថិភាព​ចំណី​អាហារ​​ហុងកុង​ឱ្យ​ដឹង​ថា​ការ​នាំ​ចូលនិងលក់សាឡាត់​ដែលដាំនៅរដ្ឋកាលីហ្វ័រញ៉ា ត្រូវផ្អាកជាបណ្តោះអាសន្ន។ មជ្ឈមណ្ឌល​នេះ ក៏​បាន​ជំរុញ​ឱ្យ​ពាណិជ្ជកម្ម​បញ្ឈប់​ការ​ប្រើប្រាស់ និង​លក់​សាឡាត់ដែលដាំនៅ​រដ្ឋកាលីហ្វ័រញ៉ា​ភ្លាម​ៗ ហើយ​សុំ​ឱ្យ​សាធារណជន​កុំ​បរិភោគ​សាឡាត់​បែប​នេះ​ឬ​មក​ពី​ប្រភព​មិន​ច្បាស់​លាស់។

គួរ​ឲ្យ​ដឹង​ថា បាក់តេរី E coli បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​មុន​នៅ​អាមេរិក​ខាង​ជើង បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច ៤៣​នាក់​ឈឺ​ក្នុង​រដ្ឋទាំង ១២​នៃ​សហរដ្ឋអាមេរិក និង​២២​នាក់​ផ្សេង​ទៀត​នៅ​កាណាដា៕

ប្រភព៖ Scmp   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី