រក​ឃើញ​ ៧​ក្រុម​បន្ថែម​បាន​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ UCL

  • 2018-11-28 02:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Champions League កាល​ពី​យប់​មិញ​បាន​បញ្ចប់​ការ​ប្រកួត​ទី​៥​នៃ​ពូល E F G H ក្នុង​នោះ​គេ​ក៏​បាន​រក​ឃើញ​ក្រុម​៧​បាន​ឈាន​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ ​កាល​ពី​សប្ដាហ៍​ទី​៤ Barcelona គឺ​ជា​ក្រុម​តែ​១​គត់​​ដែល​មាន​ឱកាស​ឡើង​ទៅ​វគ្គ​១៦​ក្រុម ក្រោយ​មាន​១០​ពិន្ទុ​ដាច់​លើ​កំពូល​តារាង ប៉ុន្តែ​ពេល​នេះ​មាន​៧​ផ្សេង​ទៀត​បាន​ឡើង​ជាមួយ​ពូក​គេ​ដែរ​ហើយ។

ពូលE

ក្រុម​របស់​អាល្លឺម៉ង់​ Bayern Munich និង​ក្រុម​របស់​ហូឡង់ Ajax បាន​ដឹក​ដៃ​គ្នា​ទៅ​វគ្គ​បន្ត​ហើយ ក្រោយ​ឈ្នះ​យប់​មិញ​ដូច​គ្នា។ Bayern បាន​លត់​ Benfica ៥-១ ខណៈ Ajax ឈ្នះ AEK Athens ២-០។

ពូលF

ទោះ​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​២ Lyon តែ​ក្រុម​មក​ពី​អង់គ្លេស Manchester City នៅ​តែ​​អាច​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ។ Man City កំពុង​មាន​១០​ពិន្ទុ​ក្នុង​ដៃ ស្របពេល Lyon​ មាន​តែ​៧​ពិន្ទុ​ត្រូវ​​រង​ចាំ​ការ​ប្រកួត​ចុងក្រោយ​​ជាមួយ​ក្រុម​លេខ​៣ Shaktar Donetskdដើម្បី​កាត់​សេចក្ដី​ក្រុម​ណា​នឹង​ឡើង​ទៅ​បន្ត។

ពូលG

សម្រាប់​ពូល​នេះ​ក្រុម​ជើង​ឯក​១៣​សម័យ Real Madrid ក៏​បាន​ឡើង​ទៅ​​វគ្គ​១៦​ក្រុម​ដែរ ជាមួយ Roma។ Viktoria Plzen របស់​ឆេក​និង ​CSKA Moscow របស់​រុស្សី​បាន​ធ្លាក់​ចេញ​បាត់​​ទៅ​ហើយ ក្រោយ​៥​ប្រកួត​មាន​តែ​៤​ពិន្ទុ​ដូច​គ្នា។ តែ​យ៉ាង​ណា​ក្រុម​ទាំង​ពីរ​នៅ​មាន​ឱកាស​ប្រជែង​គ្នា​យក​កៅអី​លេខ​៣​ បាន​ទៅ​លេង​នៅ Europa League។

ពូល H

បន្ទាប់​ពី​ឈ្នះ​ដូច​គ្នា​យប់​មិញ Juventus និង Manchester United បាន​កាន់​ដៃ​គ្នា​ទៅ​វគ្គ​បន្ត​ហើយ។ ឯ Valencia សល់​ឱកាស​ទៅ​លេង​នៅ Europa League និង Young Boys ត្រូវ​ត្រលប់​ទៅ​ផ្ទះ​វិញ៕

អត្ថបទ៖ ហេង សុធារិទ្ធិ