ឡាន Pickup អាមេរិក រូបរាងប្លែក មិនខ្ចីប្រើសាំង
- 2018-11-28 03:53:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Pickup អាមេរិក រូបរាងប្លែក មិនខ្ចីប្រើសាំង
ចន្លោះមិនឃើញ
ក្រុមហ៊ុនរថយន្ត Rivian របស់សហរដ្ឋអាមេរិក បានបង្ហាញនូវរូបរាងរថយន្ត Pickup អគ្គិសនីម៉ូដែល R1T ដែលមានរូបរាងប្លែកបំផុត ខុសពីរថយន្តដទៃទៀត។
រថយន្ត R1T នេះមានបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន ៤ ដោយម៉ូទ័រនីមួយៗមានកម្លាំង ១៤៧ គីឡូវ៉ាត់។ សាកបំពេញម្ដងរថយន្តនេះអាចបើកបរបានចម្ងាយចាប់ពី ៣៧០ គ.ម ដល់ ៦៤០ គ.ម អាស្រ័យលើជម្រើសកម្លាំងអាគុយ ដែលមានបីជម្រើសឲ្យជ្រើសរើស។
ជាមួយម៉ូទ័រអគ្គិសនីដល់ទៅ ៤ រថយន្ត R1T នេះអាចធ្វើការអូសទាញបានដល់ទម្ងន់ជិត ៥ តោនឯណោះ។ លើរថយន្តនេះក៏មានបំពាក់មុខងារសុវត្ថិភាពដូចជាពោងសុវត្ថិភាពចំនួន ៨ និងប្រព័ន្ធការពារអាគុយដែលមានសមត្ថភាពខ្ពស់បំផុត។
រថយន្ត R1T នឹងចេញលក់នៅចុងឆ្នាំ ២០២០ ខាងមុខនេះ ជាមួយតម្លៃចាប់ពី ៦១ ៥០០ ដុល្លារឡើងទៅ។ នេះបើតាមការប្រកាសរបស់ក្រុមហ៊ុន Rivian៕
ចុចអាន៖