ឆាប់លុបហ្គេម ១៣ នេះជាបន្ទាន់ ព្រោះមានផ្ទុកសុទ្ធតែមេរោគ
- 2018-11-28 07:08:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆាប់លុបហ្គេម ១៣ នេះជាបន្ទាន់ ព្រោះមានផ្ទុកសុទ្ធតែមេរោគ
ចន្លោះមិនឃើញ
Lukas Stefanko អ្នកស្រាវជ្រាវផ្នែកមេរោគអ៊ីនធឺណិត បានប្រទះឃើញហ្គេមចំនួន ១៣ នៅលើ Play Store ដែលមានបង្កប់ទៅដោយមេរោគ។ Lukas បានរាយការណ៍ទៅកាន់ Google ហើយក្រុមការងារ Google ក៏បានដកហ្គេមទាំង ១៣ ចេញពី Store របស់ខ្លួនភ្លាមៗផងដែរ។
ហ្គេមទាំង ១៣ ត្រូវបានគេដឹងថាមាន Developer តែមួយ ដែលមានឈ្មោះថា Luiz O Pinto និងមានសណ្ឋានខុសៗគ្នា ដូចជាហ្គេមប្រណាំងរថយន្ត និងហ្គេមបើករថយន្តពន្លត់អគ្គីភ័យជាដើម។ Lukas បានបកស្រាយថានៅពេលអ្នកប្រើប្រាស់ព្យាយាមបើកហ្គេមទាំងនេះ វានឹងបិទទៅវិញដោយខ្លួនឯង ហើយ Icon របស់ហ្គេមនឹងត្រូវបំបាំងខ្លួនភ្លាមៗ។
បន្ទាប់មកវានឹងឲ្យអ្នកប្រើប្រាស់ទាញយកកម្មវិធី Game Center ដែលកម្មវិធីនេះនឹងអាចចូលលុកលុយទូរសព្ទរបស់អ្នកប្រើប្រាស់ រួចបង្ហាញផ្ទាំងពាណិជ្ជកម្មនានា នៅពេលអ្នកប្រើប្រាស់ដោះសោទូរសព្ទរួច។
ខាងក្រោមជាឈ្មោះហ្គេមមានបង្កប់មេរោគទាំង ១៣ ៖
Truck Cargo Simulator
Extreme Car Driving Racing
City Traffic Moto Racing
Moto Cross Extreme Racing
Hyper Car Driving Simulator
Extreme Car Driving City
Firefighter — Fire Truck Simulator
Car Driving Simulator
Extreme Sport Car Driving
SUV 4×4 Driving Simulator
Luxury Car Parking
Luxury Cars SUV Traffic
SUV City Climb Parking
ប្រសិនបើលើស្មាតហ្វូនរបស់អ្នកមានដំឡើងនូវហ្គេមប្រភេទខាងលើនេះ គួរណាធ្វើការ Factory Reset ដើម្បីធានាថាស្មាតហ្វូននឹងគ្មានបញ្ហាទៅថ្ងៃក្រោយ៕
ចុចអាន៖