ដំណឹង​ល្អ! ផែនទី​ធ្លាក់​ព្រិល​ថ្មី Vikendi ក្នុង PUBG ​ត្រៀម​ដាក់​ឲ្យ​លេង​នៅ​ដើម​ខែ​ក្រោយ

  • 2018-11-28 14:03:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផែនទី​ធ្លាក់​ព្រិល Vikendi នឹង​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ទី​បួន​ក្នុង​ហ្គេម PUBG បន្ទាប់​ពី​ផែនទី Sanhok ទើប​ដាក់​ឲ្យ​លេង​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។ ទិដ្ឋភាព​មួយ​ចំនួន​នៃ​ផែនទី​ថ្មី​នេះ​ត្រូវ​បាន​លេច​ធ្លាយ​ចែកចាយ​ពេញ​ប្រព័ន្ធ​អ៊ីនធឺណិត ទាំង​មុន​ថ្ងៃ​ដាក់​ឲ្យ​ប្រើ​ជា​ផ្លូវការ។

តាម​ការ​រំពឹង​ទុក Vikendi Map នឹង​ប្រកាស​ព្រម​គ្នា​នូវ​ការ​ចេញ​ផ្សាយ​ហ្គេម PUBG ​សម្រាប់​ម៉ាស៊ីន Play Station 4 នា​ថ្ងៃ​ទី ៧ ​ធ្នូ ខាង​មុខ។ ទិដ្ឋភាព​លម្អិត​មួយ​ចំនួន​ទាក់ទង​នឹង​អគារ​តំបន់​ភ្នំ​ក្នុង​ផែនទី​នោះ ​ត្រូវ​បាន​បង្ហោះ​ផ្សាយ​ដោយ Allthenewsisgoodnewsand ជា​គណនី YouTuber មួយ​រូប។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ចុង​ក្រោយ​ហ្គេម​បែប​បាញ់​ប្រហារ PlayerUnknown's Battlegrounds (PUBG) បាន​ទទួល​ការ​ពេញ​និយម​ខ្លាំង​ពី​សំណាក់​អ្នក​លេង​តាម​បណ្តា​ប្រទេស​ជា​ច្រើន​ក្នុង​លោក ហើយ​ក៏​កំពុង​ប្រកួតប្រជែង​យ៉ាង​ក្តៅ​គគុក​ជាមួយ​ហ្គេម Fortnite របស់​សហរដ្ឋអាមេរិក៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ timesnownews   ប្រែ​សម្រួល៖ កៅ រក្សា