ងាយៗ​ Free សាំង ២០លីត្រ! ក្នុងកម្មវិធីបើកបរសាកល្បងរថយន្ត Volkswagen

  • 2018-11-28 11:20:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​​រថយន្ត​អាល្លឺម៉ង់ Volkswagen បាន​ប្រកាស​ផ្ដល់​សាំង ២០លីត្រ សម្រាប់​អ្នក​ចាប់​អារម្មណ៍​ចង់​បើក​បរ​សាកល្បង​រថយន្ត​ស៊េរី​ថ្មី​ទាំង ២ គ្រឿង​នេះ គឺ​ Multivan និង Amarok Pick Up មួយ​ណា​ក៏​បាន ដោយ​កម្មវិធី​នេះ​ ធ្វើ​ការ​ចុះ​ឈ្មោះ​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ និងការបើកបរសាកល្បងចាប់ផ្តើមពីថ្ងៃទី ​២៩ ខែ​​ វិច្ឆិកា ២០១៨ នេះ​ត​ទៅ ។

ប្រញាប់​ឡើង​ការ​ផ្តល់​ជូន​មាន​​​កំណត់! សម្រាប់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​នេះ​សូម​អញ្ជើញ​មក​កាន់​អាគារ​តាំង​បង្ហាញ​រថយន្ត Volkswagen: #9392, ផ្លូវ​សហព័ន្ធ​រុស្សី, សែនសុខ, ភ្នំពេញ ឬ 023 919 999 / 095 999 820

ដើម្បី​ចូលរួម​កម្មវិធី​ខាង​លើ អ្នក​គ្រាន់​តែ​ត្រូវ​មាន​ប័ណ្ណ​បើកបរ ហើយ​យក​វា​ទៅ​បង្ហាញ​នៅ Showroom Volkswagen តាម​បណ្តោយ​មហាវិថី​រុស្សី ក្នុង​ថ្ងៃ​បើក​សាកល្បង​តែ​ម្ដង​ជា​ការ​ស្រេច។

Multivan ជា​រថយន្ត ៧ កៅអី​ជំនាន់​ទី ៦ មាន​អាយុ ៦០ឆ្នាំ របស់​ក្រុមហ៊ុន​ឡាន​អាល្លឺម៉ង់​ខាង​លើ ដោយ​មាន​កៅអី​អាច​បង្វិល​បាន ៣៦០ដឺក្រេ តុ​អាច​បត់​បាន ទ្វា​ចំហៀង​បិទ​បើក​អូតូ ទូរទស្សន៍​ផ្នែក​ខាង​ក្រោយ​ធំ​ដល់ ១៥,៤អ៊ីញ និង​ចំណុច​ពិសេស​ជាច្រើន​ទៀត។ រីឯ Amarok វិញ ជា​ឡាន​ប្រភេទ Pick-Up ដោយ​មាន​កម្លាំង​សេះ ១៧៩ ប្រអប់​លេខ ៨អូតូ ឃ្លុប​ដឹក​ឥវ៉ាន់​ធំ​ជាង Pick-Up ដទៃ បច្ចេកវិទ្យា ៤ MOTION (4 Wheel Drive) ដែល​បែង​ចែក​កម្លាំង​ទៅ​កង់​ទាំង ៤ និង​បច្ចេកវិទ្យា​ផ្សេងៗ​ទៀត។

​ព័ត៌មាន​បន្ថែម ចូល​ទៅ​ផេក​ហ្វេសប៊ុក Volkswagen Cambodia

តោះ!​ មើល​វីដេអូ​ត្រួស​ពី​រាង​ដ៏​ស្រស់​សង្ហារ​ទំនើប​របស់​រថយន្ត​Volkswagen សេរី​ថ្មី ទាំង​ពីរ​ខាង​ក្រោយ៖

The New Volkswagen Amarok

  **The New Multivan Highline**

អត្ថបទ ៖ វិទូ

អត្ថបទពេញនិយម