Lukaku និយាយ​ពី​អនាគត​របស់​ខ្លួន​នៅ Man Utd

  • 2018-11-28 11:21:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក កីឡាករ​ Romelu Lukaku បាន​ប្រាប់​សារ​ព័ត៌មាន​ Bleacher Report ថា​ ខ្លួន​មាន​បំណង​នៅ​លេង​ឲ្យ​ក្លឹប​ Manchester United ដរាប​ណា​ក្លឹប​នៅ​ត្រូវ​ការ​រូប​គេ។

កីឡាករ​វ័យ​ ២៥​ឆ្នាំ រូប​នេះ​បាន​លើក​ឡើង​ថា​៖ " ពេល​ដែល​ចុះ​កុងត្រា​នៅ​ទីនេះ (Manchester United) គឺ​ដើម្បី​តែ​ឈ្នះ​ពាន​ជា​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​។ ខ្ញុំ​នៅ​ទី​នេះ​បាន​យូរ​ប៉ុន​ណា​ គឺ​អាស្រ័យ​លើ​គេ​ត្រូវ​ការ​ខ្ញុំ​ដែរ " ។

Lukaku បាន​បន្ត​ថា​៖ " ខ្ញុំ​តែង​តែ​បញ្ចេញ​អស់​ពី​សមត្ថភាព​ឲ្យ​ទៅ​ក្លឹប​ ព្រោះ​ពួក​គេ​ផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​ដើម្បី​លេង​ និង​ប្រកួត​ប្រជែង​ក្នុង​លីគ​ល្អ​ជាង​គេ " ។

ក្នុង​រដូវ​កាល​ ២០១៨/១៩​នេះ Lukaku បាន​បង្ហាញ​ខ្លួន​ឲ្យ​ Manchester United បាន​ ១៧​ប្រកួត​គ្រប់​កម្មវិធី និង​រក​បាន​តែ​ ៤​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី