De Gea ដាក់​កម្រិត​លើ Man Utd ទារ​ប្រាក់​អាទិត្យ​ស្មើ Sanchez ទើប​ព្រម​នៅ​បន្ត

  • 2018-11-29 04:24:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំ​ទី David de Gea បាន​ឆ្លើយ​តប​ទៅ Manchester United ប្រសិន​បើ​ក្លឹប​​ផ្ដល់​កុងត្រា​រយៈពេល​៥​ឆ្នាំ​​ជាមួយ​​ប្រាក់​៣៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ស្មើ​នឹង Alexis Sanchez នោះ​គេ​នឹង​បន្ត​នៅ Old Trafford។

ការ​ចរចា​កុងត្រា​ថ្មី​របសើ De Gea កន្លង​ទៅ​បាន​ជាប់គាំង ធ្វើ​ឲ្យ​មាន​មន្ទិល​សង្ស័យ​ថា​ជម្រើស​ជាតិ​អេស្ប៉ាញ​វយ​២៨​ឆ្នាំ​អាច​ចាកចេញ​ទៅ​កាន់ Juventus ឬ Paris Saint-Germain។ ប៉ុន្តែ​​ពេល​នេះ​ De Gea បាន​បើក​ជម្រើស​សម្រាប់​ក្លឹប ហើយ​ United ក៏​មិន​បោះបង់​ក្នុង​ការ​បញ្ចុះបញ្ចូល​ឲ្យ​គេ​បន្ត​កុងត្រា​រយៈពេល​វែង​ដែរ។

កិច្ចសន្យា​របស់​អ្នក​ចាំទី​ខាង​លើ​នឹង​អស់​នៅ​រដូវក្ដៅ​ក្រោយ ហើយ​គេ​អាច​នឹង​ចរចា​ជាមួយ​ក្លឹប​បរទេស​ផ្សេង​នៅ​ខែ មករា​ខាង​មុខ។ យ៉ាណាក្ដី Man Utd អាច​ពង្រីក​កុងត្រា​ឲ្យ De Gea ដោយ​ស្វ័យប្រវត្តិ​រយៈពេល​១២​ខែ នៅ​ខែ​ក្រោយ ប្រសិន​បើ​ពួក​គេ​​​មិន​អាច​រក​ឃើញ​ការ​ព្រមព្រៀង​​កុងត្រា​ជាមួយ​​អ្នក​តំណាង​របស់​កីឡាករ។

De Gea ធ្លាប់​បដិសេធ​សំណើ​របស់ United ផ្ដល់​២៧,៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​ ដោយ​ចង់​កើន​លើស​នេះ​ស្មើ​នឹង​ប្រាក់បៀវត្សរ៍​របស់ Sanchez។ ប្រសិន​និយាយ​មិន​ត្រូវរ៉ូវ​គ្នា Man Utd អាច​បង្ខំ​ចិត្ត​លក់ De Gea ក្រោយ​ចប់​រដូវ​កាល​នេះ​ ជៀស​ជាង​​ឲ្យ​គេ​ដើរ​ចេញ​ដោយ​មិន​បាន​មួយ​រៀល​នៅ​ឆ្នាំ​២០២០៕ ​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ