អ្នកនិពន្ធ​​ ម៉ៅ សំណាងត្រៀមសម្ពោធស្នាដៃប្រលោមលោកសាជាថ្មី ក្រោយបាត់មុខយូរឆ្នាំ

  • 2018-11-29 09:12:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកស្រី ម៉ៅ សំណាង អ្នកនិពន្ធ​ស្រី​ដ៏​ល្បីឈ្មោះ ដែលមានងារគ្រប់គ្នា បានស្គាល់គឺ "ទន្សាយ "ក្រោយអ្នកគ្រូបាន​ស្ងប់ស្ងាត់​អស់​រយៈ​ពេល១០ឆ្នាំ​មកហើយ ធ្វើឲ្យ​អ្នកគាំទ្រ​មិន​បានឃើញ​អ្នកគ្រូបញ្ចេញនូវស្នាដៃ​ថ្មីៗទៀតឡើយ បន្ទាប់ពី​គេ​បានដឹងថា​អ្នកស្រី​មាន​បញ្ហា​សុខភាព​មិន​អំណោយ​ផលមួយរ​យៈ​មុន​នោះ ។​

​ជាក់ស្តែងទើបតែពេលនេះ​អ្នកគ្រូ​បាន​វិលត្រឡប់​មកកាន់​វិស័យ​តែង​និពន្ធ​សារជាថ្មី​វិញ បន្ទាប់ពី​បាន​ធូរស្បើយ​ពី​ជំងឺ​ប្រចាំកាយ​នឹងមានការជំរុញទឹកចិត្តពីកូនសិស្សអ្នកគ្រូក៏ដូចជាអ្នកនិយមគាំទ្រស្នាដៃតែងនិពន្ធរបស់អ្នកគ្រូ ដោយ​ការ​ត្រឡប់មក​លើក​នេះ អ្នកនិពន្ធ ទន្សាយ ​ក៏បាន​នាំយកមក​ជាមួយនូវ​ស្នាដៃ​ដ៏​ថ្មី​សន្លាង​របស់ខ្លួន​ថ ដែល​នឹង​នាំមក​លើក​នេះ​មាន​ចំណងជើង​ថា «​ប្រលោម​ចិត្ត​» ហើយ​ស្នាដៃ​នេះ​ក៏​នឹង​ត្រៀម​ដាក់​សម្ពោធ​ជា​ផ្លូវការនាថ្ងៃនៅ​ថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១៨ នេះ នា​វេលា​ម៉ោង ៨ ព្រឹក ដល់​ម៉ោង ១២ ថ្ងៃត្រង់ នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ផងដែរ ។​

​បន្ថែមលើសពីនេះកូនស្រីទោលរបស់អ្នកគ្រូ ម៉ៅ សំណាងក៏បានបញ្ជាក់យ៉ាងលំអិតផងដែរ គឺការ សម្ពោធ សៀវភៅស្នាដៃថ្មីរបស់អ្នកគ្រូគឺមានចំនួន ៣ពាន់ក្បាល សាកល្បងហើយសម្រាប់ប្រិយមិត្តដែលបានកក់សៀវភៅទុកមុន មានតម្លៃត្រឹមតែ ២៤០០រៀលក្នុង១ក្បាល និងអ្នកដែលទិញតាមតូបសៀវភៅ តម្លៃ ២៨០០រៀលដំណឹង​ល្អ​មួយ​សម្រាប់មិត្ត​អ្នកគាំទ្រ​ការអាន និង ប្រិយមិត្ត​ទាំងឡាយ​ដែល​គាំទ្រ​ស្នាដៃ​អ្នកនិពន្ធ​របស់​អ្នកស្រី ម៉ៅ សំណាង ហៅ ទន្សាយ ។

ពិសេសចុងក្រោអ្នកគ្រូពិជាគ្មានអីនិយាយច្រើនក្រៅពីអរគុណដល់អ្នកគាំទ្រស្នាដៃអ្នកគ្រូនឹងនៅតែបន្តគាំទ្រ និងការសហាការជាថវិការពី លោក អ៊ិន សុភិន អគ្គនាយកផលិតកម្មមហាហង្ស Mohahang Production, ក្មួយស្រី Socheata Vong និងមិត្តភក្ដិរបស់ក្មួយជាច្រើនផ្សេងទៀតដែលបានជួយខ្នះខ្នែងរៀបចំ និងធ្វើទំនាក់ទំនងដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីអាចដំណើរការបានរលូន​​,​សហការបោះពុម្ពផ្សាយជាមួយ ក្រុមសៀវភៅជីវិត និងមជ្ឈមណ្ឌលបុប្ផាណា Bophana Center ដែលបានផ្ដល់ទីតាំង និងសម្ភារៈចាំបាច់ជាច្រើនក្នុងការប្រារព្ធធ្វើកម្មវិធីសម្ពោធសៀវភៅ "ប្រលោមចិត្ត៉"​ នេះ​ហើយអ្នកគ្រូសុំលើកទឹកចិត្ត នឹងផ្តាំផ្ញើរសម្រាប់អ្នកដែលចង់ក្លាយខ្លួនជាអ្នកតែងនិពន្ធសំខាន់គឺ"​គោលសំខាន់បំផុតសម្រាប់អ្នកនិពន្ធគឺត្រូវស្រឡាញ់ការអាន និងចូលចិត្តអាចសៀវភៅឲ្យបានច្រើន​ព្រោះវាជាជំហានទី១ដែលយើងអាចក្លាយជាអ្នកសរសេរល្អបាន"៕

ចង់ដឹងច្បាស់យ៉ាងមើលរូបភាពខាងក្រោម៖

ផ្តល់សិទ្ធសម្ភាសន៍ដោយ៖ កញ្ញ ម៉ៅចាន់រស្មី (កូនស្រី ) រូបភាពយកពី FB​​ Page៖ អ្នកគ្រូ ម៉ៅ សំណាង (ទន្សាយ)

អត្ថបទ៖ សិរីរត្នន៍