ជប៉ុនបើកហាងកាហ្វេដំណើរការដោយមនុស្សយន្ត
- 2018-11-30 03:03:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុនបើកហាងកាហ្វេដំណើរការដោយមនុស្សយន្ត
ចន្លោះមិនឃើញ
ហាងកាហ្វេមួយដែលមានអ្នកបម្រើមនុស្សយន្តបញ្ជាពីចម្ងាយពីផ្ទះដោយមនុស្សពិការរាងកាយធ្ងន់ធ្ងរ បានបើកកាលពីថ្ងៃចន្ទ កន្លងទៅនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
មនុស្សយន្ត ៥ គ្រឿងកម្ពស់ ១,២ ម៉ែត្រដែលបញ្ជាដោយជនពិការដោយសារជំងឺផ្សេងៗដូចជា ជំងឺសរសៃប្រសាទ បានទទួលការបញ្ជាទិញ និង បម្រើអាហារនៅហាងកាហ្វេដែលបានបើកជាលក្ខណៈសាកល្បង។
ហាងកាហ្វេដែលនឹងបើកដំណើរការរហូតដល់ថ្ងៃទី ៧ ខែធ្នូនេះ បានដាក់ពង្រាយមនុស្សយន្ត ប្រភេទ OriHime-D ដែលបញ្ជូនវីដេអូ និងសំឡេង តាមរយៈអ៊ីនធឺណិតដោយអនុញ្ញាតឱ្យអ្នកបញ្ជា របស់ពួកវាបញ្ជាពួកវាពីផ្ទះតាមរយៈកុំព្យូទ័រ ឬ ថេប្លេត។
លោក កេនតា រ៉ូយ៉ូស៊ីហ្វូជី នាយកប្រតិបត្តិនៃអង្គការ Ory Lab ដែលជាអ្នកអភិវឌ្ឍរ៉ូបូត និង ជា អ្នករៀបចំហាងកាហ្វេនេះជាមួយមនុស្ស ៣ នាក់ទៀតបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន ថា ” មនុស្សយន្តនេះជួយជំរុញដល់ការងារប្រើកម្លាំងបាយ និងការចូលរួមក្នុងសង្គម”។
មនុស្ស ១០ នាក់ នឹងធ្វើការផ្លាស់ប្តូរវេនគ្នាសម្រាប់កម្រៃ ១ ០០០ យេន (៨,៨២ ដុល្លារ) ក្នុងមួយ ម៉ោង។ អង្គការទាំង ៣ រួមទាំងអង្គការ Nippon Foundation និង អង្គការ ANA Holdings មានបំណង បើកហាងកាហ្វេអចិន្ត្រៃយ៍នៅត្រឹមអូឡាំពិក និង ប៉ារ៉ាឡាំពិ កក្រុងតូក្យូ ២០២០៕