មកដឹង ប្រវត្តិស្ដេចគ្រឿងញៀនកូឡុំប៊ី វះកាត់មុខមាត់ដើម្បីគេចពី FBI

  • 2018-11-30 07:34:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អតីត​ស្ដេច​គ្រឿង​ញៀន​ដ៏​ល្បី​របស់​កូឡុំប៊ី​ឈ្មោះ Juan Carlos Ramirez Abadia ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេ​នាំ​ចូល​គ្រឿងញៀន​ធំ​បំផុត​មួយ​ទៅ​ក្នុង​សហរដ្ឋ​អាមេរិក​បន្ទាប់​ពី El Chapo។

Juan Carlos Ramirez Abadia ត្រូវ​បាន​ដាក់​ឈ្មោះ​ហៅ​ក្រៅ​ថា Lollipop ធ្លាប់​រត់​ពន្ធ​គ្រឿង​ញៀន​ជាង ៤៤០​តោន​ទៅ​កាន់​សហរដ្ឋអាមេរិក។ លើស​ពី​នេះ អំឡុង​ពេល​ដឹក​នាំ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន Norte de Valle លោក​ធ្លាប់​បញ្ជា​ឲ្យ​សម្លាប់​មនុស្ស​យ៉ាង​ហោច ១៥០​នាក់​ទៀត​ផង។ បុរស​វ័យ ៥៥​ឆ្នាំ​រូប​នេះ ក៏​ធ្លាប់​ព្យាយាម​លាក់​អត្តសញ្ញាណ​ដោយ​ធ្វើ​ការ​វះ​កាត់​កែ​ភ្នែក, ថ្ពាល់, ថ្គាម និង​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​លើ​ផ្ទៃ​មុខ។ យោង​តាម​សាក្សី​ឲ្យ​ដឹង​ថា ស្ដេចគ្រឿងញៀន​រូបនេះ​ដំណើរ​ការ​ចក្រភព​គ្រឿង​ញៀន​របស់​ខ្លួន​ដោយ​បន្លំ​ភ្នែក​នៅ​ក្នុង​ខុនដូ​មួយ​កន្លែង ហើយ​ចាកចេញ​តែ​ពេល​យប់​ប៉ុណ្ណោះ​ដោយ​ជិះ​កង់​ក្នុង​ទី​ងងឹត និង​ស្លៀក​សំលៀកបំពាក់​ក្លែង​បន្លំ​។

យ៉ាង​ណា​ក៏​ដោយ ស្ដេច​គ្រឿង​ញឿន Lollipop ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ ២០០៧ ក្នុង​ខុនដូ​លាក់​ខ្លួន​នៅ​ប្រទេស​ប្រេស៊ីល ដោយ​ក្រុម​អ្នក​ស៊ើប​អង្កេត អាច​​កំណត់​អត្ដ​សញ្ញាណ​របស់​គេ​បាន​តាម​រយៈ​ការ​វិភាគ​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ៕

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន