បទ​ថ្មីកាដូសម្រាប់ចុងឆ្នាំ ពី Ariana Grande កំពុង​ធ្វើឲ្យ YouTube កក្រើកក្រោយចេញភ្លាម

  • 2018-12-01 02:45:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​ Ariana Grande បាន​ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ហើយ​មុន​ដំណាច់​ឆ្នាំ ២០១៨​ មាន​ចំណងជើង​ថា "Thank U, Next” នៅ​មុន​នេះ​បន្តិច​ ហើយ​កំពុង​ល្បី​កក្រើក​ពេញ​បណ្ដាញ​អ៊ីនធើណិត។

វីដេអូ​បទ​ចម្រៀង​នេះ​ ​ចេញ​ថ្ងៃ​ទី​ ០១ ខែធ្នូ ហើយ​ពេល​នេះ​វា​បាន​ក្លាយ​ជា​វីដេអូ​ដែល​ ពេញ​និយម​ជាងគេ​លំដាប់​ទី ១ នៅ​លើ​ YouTube។ ងាក​មក​ពិនិត្យ​ចំនួន​អ្នកចុច​ចូល​មើល​វិញ​ វា​កើនឡើង​ជិត ២០លានដងហើយ (រយៈពេល ៦ម៉ោង​ក្រោយ​បង្ហាញ)។

អ្វី​ដែល​អ្នក​មើល​ភ្ញាក់​ផ្អើល​ គឹ​នៅពេល​ឃើញ​វត្តមានសម្ដែង​របស់​ Kris Jenner ម្ដាយ​របស់​ Kylie Jenner ព្រមទាំង​តារាសម្ដែង​អាមេរិក Jonathan Bennett, Matt Bennett, Jennifer Coolidge ជាដើម។

យ៉ាងណាមិញ​ សម្រាប់​បទ​ចម្រៀង​ថ្មី​របស់​ Ariana នេះ​ក៏​កំពុង​ស្ថិត​នៅ​ចំណាត់ថ្នាក់​កំពូល​នៃ​តារាង​ Billboard Hot 100 ក្រោយ​ចេញ​កាល​ពី៣សប្ដាហ៍​មុន៕

អត្ថបទ៖ យី សុធារី