អាកាសយានិកជប៉ុន ជាប់ពន្ធនាគារ ១០ខែ ក្រោយរកឃើញជាតិអាកុលលើសកម្រិត

  • 2018-12-01 03:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានិក​ជប៉ុន​ម្នាក់​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជាតិ​អាកុល​លើស​កម្រិត ៩​ដង​មុន​ពេល​ហោះហើរ​កាល​ពី​ខែ​តុលា​កន្លង​ទៅ ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល ១០ខែ។

លោក Katsutoshi Jitsukawa អាយុ ៤២​ឆ្នាំ​ដែល​ជា​បុគ្គលិក​អាកាស​ចរ​ជប៉ុន បាន​ធ្លាក់​ការ​ធ្វើ​តេស្ដ​ខ្យល់​ដង្ហើម​មុន​ពេល​ហោះហើរ​ពី​ទីក្រុង Heathrow ទៅ​កាន់​តូក្យូ​កាល​ពី​ថ្ងៃ​ទី ២៨​ខែ​តុលា​ម៉ោង ៦:៥០នាទី​ល្ងាច។ តាម​ការ​ធ្វើ​តេស្ដ​បង្ហាញ​ថា លោក Jitsukawa មាន​ផ្ទុក​ជាតិ​អាកុល ១៨៩​មីលីក្រាម​ក្នុង​មួយ​រយ​មីលីលីត្រ​ឈាម​នៅ​ក្នុង​ខ្លួន ខណៈ​កម្រិត​កំណត់​អនុញ្ញាត​ត្រឹម ២០​មីលីក្រាម​ប៉ុណ្ណោះ។

សញ្ញា​ប្រកាស​អាសន្ន ត្រូវ​បាន​បន្លឺ​ឡើង​ក្រោយ​បុគ្គលិក​ម្នាក់​ធំ​ក្លិន​ស្រា​ខ្លាំង និង​បាន​ទូរស័ព្ទ​ទៅ​កាន់​ប៉ូលិស​ដើម្បី​ធ្វើ​តេស្ដ។ លោក Jitsukawa និយាយ​ថា​ខ្លួន​បាន​ផឹក​ស្រា​ចំនួន​ពីរ​ដប​មុន​មួយ​យប់​នៃ​ថ្ងៃ​ដែល​ត្រូវ​ហោះ​ហើរ។

ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការចាប់ខ្លួនលោក Jitsukawa ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន បាន​ធ្វើ​ការ​សុំទោស​ចំពោះ​ហេតុការណ៍​នេះ ហើយបាននិយាយថា "សុវត្ថិភាពនៅតែជាអាទិភាពបំផុតរបស់យើង" ដោយបន្ថែមថាខ្លួននឹង "អនុវត្តសកម្មភាពបន្ទាន់ដើម្បីទប់ស្កាត់ការកើតឡើងដូចនេះនាពេលអនាគត៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម