អតីតប្រធានាធិបតីទី៤១របស់អាមេរិក ទទួលមរណភាពគួរឲ្យសោកស្ដាយបំផុត

  • 2018-12-01 06:06:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតប្រធានាធិបតីទី៤១​របស់​សហរដ្ឋ​អាមេរិក​គឺ​លោក George Herbert Walker Bush បាន​ទទួល​មរណភាព​ហើយ​ក្នុង​វ័យ ៩៤​ឆ្នាំ។

យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ការិយាល័យ​លោក Bush បញ្ជាក់​ថា​លោក​បាន​ស្លាប់​កាល​ពី​វេលា​ម៉ោង ១១:១០​នាទី​យប់​ថ្ងៃ​សុក្រ​ទី៣០​ខែ​វិច្ឆិកា​នេះ​នៅ​ផ្ទះ​របស់​ខ្លួន​ក្នុង​ទីក្រុង Kennebunkport រដ្ឋ Maine។ យ៉ាង​ណា​មិញ ក្នុង​សេចក្ដី​ថ្លែង​ការណ៍​នេះ មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ស្លាប់​នោះ​ទេ ប៉ុន្តែ​លោក Bush ត្រូវ​បាន​រាយការណ៍​ថា​មាន​ជំងឺ​ផាកឃីនសុន (Parkinson) ហើយ​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​លើក​ក្នុង​រយៈ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ រយៈ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ស្លាប់ លោក Bush ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ដោយ​សារ​សម្ពាធ​ឈាម​ទាប។

គួរ​ឲ្យ​ដឹង​ថា លោក Bush គឺ​ជា​អតីត​យុទ្ធជន​សង្គ្រាម​លោក​លើក​ទី ២​ចុង​ក្រោយ​គេ​បង្អស់​ដែល​បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក និង​ធ្លាប់​ធ្វើ​ជា​អនុ​ប្រធានាធិបតី​បន្ទាប់​ពី​លោក Ronald Reagan, ជា​នាយក CIA, ជា​ឯកអគ្គរាជទូតប្រចាំអង្គការសហប្រជាជាតិ និង​សមាជិកសភា​អាមេរិក​តំណាង​រដ្ឋ​តិចសាស់​ផង​ដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ រ័ត្ន