តើ Arsenal, Tottenham ឬ Chelsea មួយ​ណា​ជា​ក្រុម​ល្អ​បំផុត​នៅ​ទីក្រុង​ឡុង?

  • 2018-12-01 07:09:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Robbie Savage អ្នក​ជំនាញ​វិភាគ​កីឡាបាល់ទាត់​របស់​សារព័ត៌មាន​ The Mirror បាន​និយាយ​ថា Tottenham Hotspur បច្ចុប្បន្ន​គឺ​ជា​ "ក្រុម​ល្អ​បំផុត" នៅ​ក្នុង​ទីក្រុង​ឡុង ប៉ុន្តែ​លោក​បាន​​​បន្ថែម​ថា Arsenal នៅ​តែ​​ជា "ក្លឹប​ល្អ​បំផុត"។

នៅ​ពេល​សួរ​ថា តើ​ "ក្រុម​ល្អ​បំផុត" ខុស​ពី "ក្លឹប​ល្អ​បំផុត" យ៉ាង​ម៉េច? Savage ឆ្លើយ​ថា ពិត​ជា​ខុស​គ្នា។ លោក​បាន​និយាយ​ថា "ក្រុម​ល្អ​បំផុត" គឺ Spurs។ ក្រុម​មាន់​ខ្នាយ​មាស​ មាន​ពិន្ទុ​ល្អ​បំផុត​នៅ​តារាង Premier League បើ​ធៀប​នឹង Arsenal និង Chelsea ហើយ​ Spurs កំពុង​លេង​នៅ​ក្របខ័ណ្ឌ​ Champion League ទៀត​ផង។

រីឯ "ក្លឹប​ល្អ​បំផុត" គឺ​ Arsenal។ ក្លឹប​កាំភ្លើង​ធំ​ធ្លាប់​ឈ្នះ​ពាន​នានា​ចំនួន ៤៣ បើ​ធៀប​នឹង Chelsea ដែល​មាន ២៦ ហើយ Spurs មាន ២៤ ពាន​ សម្រាប់​ប្រវត្តិសាស្ត្រ​ក្លឹប​​គិត​មក​ទល់​បច្ចុប្បន្ន។

នៅ​ពេល​សួរ​ថា ចុះ​នរណា​ជា​គ្រូ​បង្វឹក​ល្អ​បំផុត​​ក្នុង​ចំណោម​ក្លឹប​ទាំង​៣? Savage ឆ្លើយ​ថា “ខ្ញុំ​អាច​និយាយ​ថា​នោះ​គឺ​លោក Unai Emery ពី​ព្រោះ​អ្វី​ដែល​លោក​ធ្លាប់​បាន​ឈ្នះ​ជាមួយ Sevilla”។

​គ្រូ​បង្វឹក​ក្រុម​កាំភ្លើងធំ ធ្លាប់​បាន​ដឹកនាំ​ក្រុម​នៅ​អេស្ប៉ាញ​ឈ្នះ Europa League ៣​ដង និង បាន​ជួយ PSG ឲ្យ​ឈ្នះ​ពាន​៣​ទៀត​អំឡុង​ពេល​លោក​ដឹកនាំ​ក្លឹប​នៅ​បារាំង​មួយ​នេះ៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត