ភ័យលស់ព្រលឹង! យន្ដហោះរបើកសន្ទះចេញពីម៉ាស៊ីន ចុងក្រោយទទួលសំណងគាប់ចិត្ត

  • 2018-12-02 07:32:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ធ្វើ​ដំណើរ​តាម​ជើង​ហោះ​ហើរ Frontier ពី​ទីក្រុង Tampa រដ្ឋ​ហ្លរីដា​ទៅ​កាន់ Las Vegas បាន​ភ័យ​លស់​ព្រលឹង​គ្រប់​គ្នា​ពេល​សន្ទះ​គម្រប​ម៉ាស៊ីន​យន្ដហោះ​របើក​ត្រឹម​ប៉ុន្មាន​នាទី​ក្រោយ​ហោះ​ហើរ។

យោង​តាម​អាជ្ញាធរ​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ទី ៣០​ខែ​វិច្ឆិកា​វេលា​ម៉ោង ៧:២៦​នាទី​ព្រឹក ខណៈ​ដែល​អ្នក​ដំណើរ ១៦៦ រួម​ទាំង​បុគ្គលិក ធ្វើ​ដំណើរ​នៅ​លើ​យន្ដហោះ Airbus 320។ ក្រោយ​ចាក​ចេញ​ពី​ព្រលាន ត្រឹម​១៥​នាទី​យន្ដហោះ​ក៏​ស្រាប់​តែ​ជួប​បញ្ហា​របើក​គម្រប​ម៉ាស៊ីន ធ្វើ​ឲ្យ​អាកាស​យានិក​សម្រេច​ចិត្ត​បក​ត្រលប់​ក្រោយ​វិញ។ ទោះ​យ៉ាង​ណា​ក៏​ដោយ យោង​តាមន​របាយការណ៍​ឲ្យ​ដឹង​ថា មិន​មាន​អ្នក​រង​របួស​ឬ​បាត់​បង់​ជីវិត​ដោយ​សារ​ហេតុការណ៍​នេះ​ទេ។

ក្រោយ​កើត​ហេតុ ក្រុមហ៊ុន​អាកាសចរ បាន​ធ្វើ​ការ​សុំ​ទោស​ចំពោះ​អ្នក​ដំណើរ​ទាំងអស់​និង​ផ្ដល់​សំណង​វិញ​រួម​ទាំង​ប័ណ្ណ​ទូទាត់​តម្លៃ ៥០០​ដុល្លារ​សម្រាប់​ការ​ហោះហើរ​លើក​ក្រោយ​ជាមួយ Frontier ហើយ​ធានា​រ៉ាប់រង​ចំណាយ​សរុប​សម្រាប់​ជួយ​កក់​សំបុត្រ​យន្ដហោះ​ថ្មី​ដល់​អ្នក​ដំណើរ​ទាំង​អស់​ផង​ដែរ៕

ប្រភព៖ USAtoday   ប្រែសម្រួល ៖ រ័ត្ន