ធ្ងន់​ក ​សុខ ធី ​ត្រូវ​សហព័ន្ធ​ប្រដាល់​គុន​​ខ្មែរ​ពិន័យ​មិន​ឱ្យ​ប្រកួត ទាំង​ក្នុង​និង​ក្រៅ​ស្រុក ​៦​ខែ

  • 2018-12-03 03:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ​បាន​សម្រេច​ពិន័យ​កីឡាករ​សុខ ធី ​មិន​ឱ្យ​ចូល​រួម​ការ​ប្រកួត​ទាំង​ក្នុង​ស្រុក ​និង​ក្រៅ​ស្រុក ចំនួន​៦​ខែ ​បន្ទាប់​ពី​រូបគេ​មិន​ទទួល​ស្គាល់​លទ្ធផល​កាត់​ក្ដី​កាល​ពី​ពេល​កន្លង​ទៅ។

ដំណើរ​រឿង​ខាង​លើ​នេះ កើត​ឡើង​ដំបូង​ឡើយ​ដោយ ​សុខ ធី ​បាន​ប្រកួត​ចាញ់​កីឡាករ​ ធ្នូសឹកឡេក ​ដោយ​ពិន្ទុ ​ក្នុង​ពាន​រង្វាន់ ​ISI PALM រដូវកាលទី៣ ក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម នៅ​ស្ថានីយ៍​ទូរទស្សន៍​ CNC។ ​ក្រោយ​មក​ទៀត ​សុខ ធី ​មិន​ព្រម​ទទួល​លទ្ធផល​ចាញ់​នេះ​ទេ ​ហើយ​ក៏​បាន​ដាក់​ពាក្យ​ត​វ៉ា ដើម្បី​ឱ្យ​មើល​ការ​ប្រកួត​ម្ដង​ទៀត។

ក្រោយ​ពី​មាន​ការ​ពិនិត្យ ​និង​មើល​យ៉ាង​ច្បាស់​ហើយ ​សហព័ន្ធ​កីឡា​ប្រដាល់​នៅ​តែ​រក្សា​លទ្ធផល​ដដែល ​ដោយ​ឱ្យ សុខ ធី ​ចាញ់​កីឡាករ​ថៃ​នោះ។ ចាញ់​ទាំង​មិន​អស់​ចិត្ត​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ សុខ ធី ​សម្រេច​ដើរ​ចេញ​ពី​ការ​ប្រកួត​ពាន​រង្វាន់​នេះ​តែ​ម្ដង ​ទើប​បណ្ដាល​ឱ្យ​សហព័ន្ធ​សម្រេច​ពិន័យ​រូបគេ​ដូច្នេះ​ទៅ។

មិន​ត្រឹម​តែ សុខ ធី ​នេះ​ទេ ​គ្រូ​បង្វឹក សាន សៅយ៉ាន់ ​ក៏​ទទួល​ពិន័យ​ផង​ដែរ។ ក្នុង​នោះ ​បាន​បញ្ជាក់​ថា​នឹង​ផ្អាក ​តួ​នាទី​អាជ្ញាកណ្ដាល​របស់​លោក ​ចំនួន​៦​ខែ។ ខណៈ​ដែល​សាមី​ខ្លួន​វិញ ​បាន​សុំ​ឈប់​ពី​តួនាទី​នេះ ​តាំង​ពី​កូន​សិស្ស ​ត​វ៉ា​ចាញ់​លើក​មុន​ម្ល៉េះ៕

អត្ថបទ៖ មុន្នីរម្យ