ថោង ខុន៖ មានចំណុចពិសេស១ កើតឡើងនៅពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ
- 2018-12-03 04:20:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថោង ខុន៖ មានចំណុចពិសេស១ កើតឡើងនៅពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ
ចន្លោះមិនឃើញ
ឯកឧត្ដមបណ្ឌិត ថោង ថុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមើលឃើញចំណុចពិសេសមួយក្នុងការរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរ លើកទី២៣នេះ។
ចំណុចពិសេសនោះ គឺបរទេសបាននាំកូនៗមករត់ច្រើន។ ដោយខ្លះទៀត នាំទាំងកូនតូចៗ ដាក់រទេះមកថែមទៀត ដែលវាបានបង្កឱ្យបរិយាកាសកាន់តែសប្បាយរីករាយ។ មួយវិញទៀត នេះបានបញ្ជាក់ឱ្យឃើញថាកម្ពុជាពិតជាមានសេវាកម្មល្អ សន្ដិភាពល្អ ទើបបានជាបរទេសជាច្រើនហ៊ានចូលមកលេងនិងចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងឆ្នាំនេះ។
ឯកឧត្ដម និយាយដូច្នេះថា៖ “ខ្ញុំមើលឃើញ បរទេសមកឆ្នាំនេះ នាំកូនៗមករត់ច្រើនមែនទែន ហើយខ្ញុំក៏បានទៅសួរនាំគាត់ខ្លះៗ។ គាត់ថា គាត់សប្បាយចិត្តក្នុងការចូលរួមរត់នេះ ហើយកូនៗរបស់គាត់ក៏ដូចគ្នា។ ពួកគាត់បានអរគុណដល់កម្ពុជា ដែលបានបង្កើតកម្មវិធីរត់នេះឡើង ដើម្បីឱ្យគាត់បានចូលរួម និងស្វែងយល់បានកាន់តែច្បាស់ពីតំបន់អឺរ៉ុប ក្នុងកម្មវិធីរត់នេះ”។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ខាងលើក៏បានអរគុណដល់ដៃគូដូចជា Manulife ជាដើម ដែលបានបង្កើតការប្រកួតរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះឡើង។ ដោយឆ្នាំនេះ បុគ្គលិកក្រុមហ៊ុននេះទូទាំងពិភពលោក មានជាង៧០០នាក់បានចូលរួម។ ខណៈដែលសរុបជារួមវិញនោះ អ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិមានដល់ ១០ ៥០០នាក់ឯណោះ ក្នុងការរត់៣វិញ្ញាសា ៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ៕