អ្វី​ដែល​ទន្ទឹង​រងចាំ​បាន​មក​ដល់ ម្ចាស់​ពាន Ballon d'Or នឹង​ប្រកាស​យប់​នេះ

  • 2018-12-03 04:27:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ពាន​រង្វាន់​កីឡាករ​​បាល់ទាត់​ឆ្នើម​ជាង​គេ​ Ballon d'Or 2018ទាំង​ផ្នែក​បុរស​និង​ស្ត្រី​នឹង​ត្រូវ​ប្រកាស​នៅ​រាត្រី​នេះ​ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង (នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​ប្រទេស​កម្ពុជា)។

គេ​បាន​រក​ឃើញ​បេក្ខភាព​៣០​នាក់​នៃ​បញ្ជី​ឈ្មោះ​ចុងក្រោយ ដើម្បី​ប្រជែង​ពាន Ballon d'Or ក្នុង​នោះ​កីឡាករ​មក​ពី Premier League  មាន​១១​នាក់ និង​មាន​ Lionel Messi និង​ម្ចាស់​ពាន​ឆ្នាំ​មុន Cristiano Ronaldo ផង​ដែរ។ ទស្សនាវដ្ដី​បារាំង France Football បាន​រៀបចំ​ប្រគល់​​ពាន​រង្វាន់​នេះ​ទៅ​កីឡាករ​ផ្នែក​បុរស​ជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​១៩៥៦។

ដោយ​ឡែក​​ឆ្នាំ​នេះ​ក៏​មាន​ការ​ប្រគល់​ជូន​ផ្នែក​ស្ត្រី​ជា​លើក​ដំបូង​ដែល​មាន​​បេក្ខភាព​១៥​នាក់។ រយៈពេល​១០​ឆ្នាំ​ចុងក្រោយ Ballon d'Or ត្រូវ​បាន​ហែក​ចែក​គ្នា​រវាង Messi និង Ronaldo ម្នាក់​៥​ដង។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​នេះ​កីឡាករ Luka Modric ​របស់ Real Madrid និង​ក្រូអាត ជា​បេក្ខភាព​គេ​គិត​​ថា​​មាន​ភាគរយ​ឈ្នះ​ បន្ថែម​ពី​លើ​ពាន FiFa Best Men ដែល​គេ​ទទួល​បាន​​កាល​ពី​ខែ កញ្ញា៕

ខាង​ក្រោម​ជា​បេក្ខភាព​ទាំង​៣០​នាក់​ផ្នែក​បុរស​ដណ្ដើម​ពាន Ballon d'Or៖​

អត្ថបទ៖ ហេង សុធារិទ្ធិ