ស្លុតចិត្ត បើ​ដឹងតម្លៃ Nick Jonas និង Priyanka Chopra ចំណាយលើពិធីរៀបការ

  • 2018-12-03 07:20:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ចុង​សប្ដាហ៍​មុន​នេះ តារា​ចម្រៀង Nick Jonas និង​តារា​សម្ដែង Priyanka Chopra បាន​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ពួកគេ​យ៉ាង​អធិកអធម​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ ជាមួយ​គ្នា​នោះ​ដែរ ចំនួន​ទឹក​ប្រាក់​ដែល​បាន​ចំណាយ​លើ​ពិធី​ដ៏​ធំ​ដំ​មួយ​នេះ ក៏​ត្រូវ​បាន​បង្ហាញ។

ចំណាយ​លើ​ពិធី​អាពាហ៍ពិពាហ៍ និង​ការ​ស្នាក់នៅ (ប្រហែល ៤៦១ ០០០ដុល្លារ)

ដូច​ដែល​បាន​គ្រោង​ទុក តារា​ចម្រៀង Nick Jonas និង​ភរិយា​របស់​លោក Priyanka Chopra បាន​ធ្វើ​ពិធី​រៀប​អាពាហ៍ពិពាហ៍​តាម​បែប​អឺរ៉ុប និង​តាម​ប្រពៃណី​ឥណ្ឌា​នៅ​ក្នុង​វាំង Umaid Bhawan នៃ​ប្រទេស​ឥណ្ឌា។ បើ​តាម​សារព័ត៌មាន​ប្រចាំ​ប្រទេស​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថា គូ​ស្នេហ៍​មួយ​គូ​នេះ បាន​ជួល​វាំង​មួយ​នេះ​ទាំង​មូល​សម្រាប់​ពិធី​អាពាហ៍ពិពាហ៍​របស់​ពួកគេ​ដែល​ប្រព្រឹត្ត​ឡើង​ចាប់​ពី​ថ្ងៃ​ទី ២៩ ខែ​វិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ០៣ ខែ​ធ្នូ ក្នុង​តម្លៃ​ជាង ៨ ម៉ឺន​ដុល្លារ​ក្នុង ១ យប់ និង​សម្រាប់​ម្ហូប​អាហារ​ទទួល​ភ្ញៀវ​វិញ ក្នុង​១​មុខ មាន​តម្លៃ​ជាង ៨៦ ដុល្លារ។

ចំណាយ​លើ​ពិធី​មុន​ថ្ងៃ​រៀបការ (ប្រហែល ៦១ ០០០ដុល្លារ)

កម្មវិធី​ប្រពៃណី​ដូច​ជា Haldi, Sangeet និង Mehendi គឺ​ដំបូង​ឡើយ​គម្រោង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ Mehrangarh Fort នោះ​ទេ ប៉ុន្តែ​ដោយ​សារ​ហេតុផល​រក្សា​សុវត្ថិភាព ទើប​សម្រេច​ចិត្ត​ប្ដូរ​មក​ធ្វើ​ក្នុង​វាំង​ដដែល​នេះ​វិញ។ ក្នុង​ការ​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ទាំង​៣​នេះ ត្រូវ​ចំណាយ​ប្រាក់​ប្រហែល ៦១ ០០០ដុល្លារ។

ចំណាយ​លើ​សំបុត្រ​យន្តហោះ (សំបុត្រ​ទៅ​មក​តម្លៃ​ប្រហែល ១ ៣០០ដុល្លារ និង​ចន្លោះ​ពី ៨ ០០០ ទៅ ២១ ០០០ដុល្លារ​សម្រាប់​ជើង​ហោះ​ហើរ​ពិសេស)

គូ​ស្នេហ៍​តារា​មួយ​គូ​នេះ បាន​ហោះហើរ​ពី​ទីក្រុង​ញ៉ូយ៉ក​មក​ប្រទេស​ឥណ្ឌា​នៅ​ចុង​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ដើម្បី​រៀបចំ​ពិធី​រៀប​ការ​របស់​ពួកគេ។ ដើម្បី​ធ្វើ​ដំណើរ​ពី​ទីក្រុង​ញ៉ូយ៉ក​ទៅ​កាន់​ទីក្រុង Jodhpur ពួកគេ​ត្រូវ​ការ​ជើង​ហោះហើរ​ចំនួន​២ ដោយ​ជើង​ហោះ​ហើរ​ទី ១ ត្រូវ​ប្ដូរ​នៅ​ទីក្រុង Mumbai ឬ​ក៏​នៅ ទីក្រុង New Delhi៕ ​​

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម