អ្វី​ជាការលំបាក​​​របស់​អ្នក​ធ្វើ VLOG និង YOUTUBE?

  • 2018-12-03 07:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ពេល​វេលា
  • អ្នក​ស្អប់
  • ទីកន្លែង
  • បុគ្គល
  • កាត់ត និងឧបករណ៍

​យុវជន​កម្ពុជា​ជាច្រើននាពេលបច្ចុប្បន្ន កំពុង​មាន​ទំនោរ​លើ​ការ​ធ្វើ YouTube និង Vlog ដោយពួកគេ​គិត​ថា នឹង​ទទួល​បាន​ភាព​ល្បីល្បាញ គេ​ស្គាល់​ច្រើន ធ្វើជា​ការ​កម្សាន្តអារម្មណ៍ និង​ទទួល​បាន​ចំណូល​​ខ្លះ ពី​បណ្ដាញ​សង្គម​មួយ​នេះ។ យ៉ាងណា​ YouTuber និង Vlogger មួយ​ចំនួន ក៏​បាន​ចែករំលែក ចំណេះ​ដឹង និង​ឧបសគ្គ​ខ្លះៗដែល​ពួកគេជួប​ប្រទេះ​ផង​ដែរ។

សុខសាន្ត ឌីម៉ង់

អ្នកធ្វើវីដេអូ Prank សុខសាន្ត ឌីម៉ង់ ប្រាប់​ថា ឧបសគ្គ​របស់​ខ្លួន​គឺ អ្នកថត ព្រោះវបើគ្មាន​​អ្នកកាន់កាមេរ៉ាទេ ច្បាស់​ជា​ពិបាក។ ទី២ គឺ សំឡេង។ ពេល​ថត​ម្ដងៗយុវជនខេត្តសៀមរាប ប្រើទូរសព្ទ ហើយពេលខ្លះបាត់សំឡេងប្លង់ល្អក៏មាន និងទី៣គឺ​ការ​កាត់ត។ ពេល​ខ្លះមានអារម្មណ៍តានតឹង Dimong Vlogs បានចំណាយពេល​កាត់ដល់ទៅ ១០ ម៉ោងក៏មានដែរ។ ជាធម្មតាវីដេអូមួយ យុវជន​ប្រើ​ពេល​​តែ ៣ ទៅ ​៤ ម៉ោង​ប៉ុណ្ណោះ។

ឡាយ ប៊ុនឡេង

ឧបសគ្គ​ធំ​របស់ Vlogger វ័យ​ក្មេង ឡាយ ប៊ុនឡេង ​គឺ អ្នក​ស្អប់ (Hater), ពេល​វេលា និង​ទីតាំង។ បើ​តាម​យុវជន​រូប​នេះ អ្នក​ស្អប់​ខ្លះ បញ្ចេញ​មតិ​មិន​ល្អ ហើយ​ធ្វើ​ឱ្យ​យុវជន​ចង់​បោះបង់​ម្ដងៗ។ ចំពោះ​ដំណោះស្រាយ ​របស់​យុវជន​ ប៊ុនឡេង គឺ ឈប់​ខ្វល់។

ពេលវេលា​ ក៏​ជា​បញ្ហា​ ក៏​ដោយសារ​តែ​ប៊ុនឡេង ជា​សិស្ស​កំពុង​សិក្សា​ ត្រូវ​ការ​រៀន​សូត្រ​ច្រើន គ្មាន​ពេល​ធ្វើ​ប្លុក​ឡើយ ខណៈ​បញ្ហា​ចុងក្រោយ​ គឺ​ទីតាំង។ ផ្ទះ​របស់​ ប៊ុនឡេង នៅ​កន្លែង​ប្រជុំ​ជន​ មាន​សំឡេង​រំខាន​ច្រើន ជាហេតុ​ពិបាក​ថត។ ចំពោះ​ដំណោះស្រាយ ប៊ុនឡេង ទិញ​ម៉ៃ​តូចៗ​ដាក់​ជា​មួយ​ទូរសព្ទ ឬ​កាមេរ៉ា ដើម្បី​ថត។ ​

Raven Blaze

ដោយឡែក Raven Blaze ដែល​ជា Vlogger និង YouTuber ល្បី​មួយ​រូប ប្រាប់​ថា ឧបសគ្គ​របស់​លោក គឺ​​អ្នក​ស្អប់ (Hater)។ លោក​ថា នៅ​ពេល​ Hater ខមមិន​មិន​ល្អ ធ្វើ​ឱ្យ​លោក​មាន​សតិ​អារម្មណ៍ ក្នុង​ការ​ផ្ចង់​ធ្វើ Vlog ឬ YouTube ឡើយ។

​ពេល​ក្លាយ​ខ្លួន​ជា​ YouTuber លោក​កាន់​តែ​រវល់ ដូច្នេះ​ពេលវេលា ជា​ឧបសគ្គ​ទី​២ របស់​លោក។ នៅ​ពេល​​លោក​ទទួល​​អ្នក​ឧបត្ថម្ភ​ច្រើន ធ្វើ​ឱ្យ​លោក​គ្មាន​ពេល​ធ្វើ​ឱ្យ​ គ្មាន​ពេល​ធ្វើ​វីដេអូ​សម្រាប់​អ្នកគាំទ្រ និង​គ្មាន​ពេល​ធ្វើ​វីដេអូ​ដែល​ខ្លួន​ស្រលាញ់។ លោក​បាត់​អស់​ភាព​សប្បាយ​រីករាយ និង​អស់​គំនិត​ច្នៃ​ប្រឌិត​ថ្មីៗ​ប្លែកៗ។ ពេល​ខ្លះ​ធ្វើ​ឱ្យ​​លោក​ស្ត្រេស ​គាំង​ទាំង​​គំនិត និង​មនុស្ស។ ពេល​ខ្លះ​ចង់​ត្រឡប់​ទៅ​ធ្វើការ​វិញក៏័​មាន​។ ​

ដើម្បី​ដោះស្រាយ​បញ្ហា​បនេះ Raven តែង​​ចូល​ទៅ​មើល​ប្រអប់ Comment ព្រោះ​ Comment ល្អ ធ្វើ​ឱ្យ​លោក​មាន​កម្លាំង​ចិត្ត។ យុវជន​លែង​ខ្វល់ នឹង​ Comment មិន​ល្អ ហើយ​ទទួល​យក​មតិ​ល្អៗ ដើម្បី​វិវឌ្ឍ​ខ្លួន​បន្ថែម​។

Frost Zk

ចំណែក​​ឧបសគ្គ​របស់​លោក​ Vlogger ជិះ​ម៉ូតូ​ផ្សងព្រេង​ Frost Zk ហៅ ហ្សាកូលីន វិញ​​គឺ ខ្លួន​លោក​ផ្ទាល់​តែ​ម្ដង។ លោក​ថា​នៅ​ពេល​លោក​ជិះ​ម៉ូតូ​យូរៗ​ទៅ មហិច្ឆតា​​ចម្ងាយ​ផ្លូវ​របស់​លោក កាន់​តែ​ឆ្ងាយៗ​ទៅ​រហូត​រាប់​ម៉ឺន​គីឡូ។ លោក​មិន​ត្រឹម​តែ​ចង់​ជិះ​ជុំវិញ​ស្រុក​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ចង់​ជិះ​​​ក្រៅ​ប្រទេស​ទៀត​ផង។

ចំពោះ​បទ​ពិសោធន៍​ក្រៅ​ប្រទេស​ លោក​បាន​ទៅ​ប្រទេស​វៀតណាម និង​ឡាវ​ជាដើម។ លោក​មាន​មហិច្ឆតា បង្ហាញ​ទង់ជាតិ​​ខ្មែរ ដល់​ប្រទេស​ផ្សេងៗ​ទៀត តាម​ដែល​អាច​ធ្វើ​បាន។​ ​ទី២ គឺ​ Hater។ លោក​ថា មាន​ទឹកចិត្ត និង​បាក់​ទឹក​ចិត្ត ក៏​ដោយ​សារ​អ្នកគាំទ្រ។ ចំពោះ​ដំណោះ​ស្រាយ នឹង​ចូល​ទៅ​មើល​ប្រអប់ Comment។ បើ​ Comment ល្អ​ លោក​យក​ទុក បើ​មិន​ល្អ​លោក​មិន​ទុក​ក្នុង​ចិត្ត​ឡើយ។   យ៉ាងណា​ពួកគេ​ក៏​បានប្រាប់​ដែរ​ថា បើ​ចង់​ធ្វើ Vlog មួយ​មាន​អ្នក​មើល​ច្រើន ត្រូវ​មាន​ Content ច្បាស់​លាស់ កុំ​ក្លែង អត្តចរិត ពោល​អត្តចរិត​ក្នុង​វីដេអូ​យ៉ាងម៉េច នៅ​ខាង​ក្រៅ​ក៏​​យ៉ាង​នោះ​ដែរ ចេះ​ស្រលាញ់ និង​កុំ​គិត​ពី​រឿង​រក​លុយ​ខ្លាំង​ពេក៕

អត្ថបទ៖ អ៊ុំ សុភក្តិ