VAR នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​កំហុស​សំខាន់​៤​នៅ​ Premier League

  • 2018-12-03 08:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ជំនួយ​ដល់​អាជ្ញាកណ្ដាល​ ឬ​ហៅ​ខ្លី​​ថា​ VAR នឹង​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​នៅ​ក្របខ័ណ្ឌ​កំពូល​ Premier League ចាប់​ពី​រដូវ​កាល​ក្រោយ​ទៅ បន្ទាប់​ពី​ទទួល​ជោគជ័យ​នៅ​ World Cup ប្រទេស​រុស្ស៊ី។​

ពាក់ព័ន្ធ​នឹង​ការ​ដាក់​ដំណើរ​ការ​ VAR អតីត​អាជ្ញាកណ្ដាល​ដ៏​ល្បី​របស់​អង់គ្លេស Howard Webb ដែល​ធ្លាប់​កាត់​ក្ដី​វគ្គផ្ដាច់ព្រ័ត្រ​ World Cup ២០១០​នៅ​អាហ្វ្រិកខាងត្បូង​បាន​បង្ហាញ​ទស្សនៈ​ផ្ទាល់​ខ្លួន​ថា​ VAR នឹង​ជួយ​អាជ្ញាកណ្ដាល​ Premier League លើ​ការ​សម្រេច​ចិត្ត​សំខាន់​៤​៖ ​

១. បាល់​ចូល​ទី៖ VAR នឹង​ជួយ​ពិនិត្យ​ថា​បាល់​ចូល​ទី​នោះ​ ចូល​ឬ​អត់, មាន​ការ​បង្ក​កំហុស​ ឬ​ក៏​មាន​ Offside ដែរ​ឬ​ទេ...។​

២. ប៉េណាល់ទី៖ ​អាជ្ញាកណ្ដាល​អាច​នឹង​ពិភាក្សា​ជាមួយ​ VAR ពី​ការ​ផ្ដល់​បាល់​ពិន័យ​ប៉េណាល់​ទី​ក៏​អត់​ ពិសេស​គឺ​ការ​ប្រើ​ល្បិច​របស់​កីឡាករ​ ការ​ប៉ះ​ដៃ​ និង​ការ​បង្ក​កំហុស​ក្នុង​ប្រអប់ ជា​ដើម...។​

៣. កាត​ក្រហម៖ ការ​ផ្ដល់​កាត​ក្រហម​គឺ ប៉ះ​ពាល់​ខ្លាំង​ដល់​ទម្រង់​លេង​របស់​ក្រុម​នីមួយ​ៗ​លើ​ទីលាន​ ព្រោះ​វា​នឹង​ធ្វើ​ឲ្យ​បាត់បង់​សមាជិក​ ឈាន​ដល់​ការ​ប្រែប្រួល​លទ្ធផល​ ដូច្នេះ​ VAR នឹង​ជួយ​អាជ្ញាកណ្ដាល​មើល​ថា​តើ​ការ​ពិន័យ​កាត​ក្រហម​ត្រឹមត្រូវ​ឬ​អត់។​

៤. កំហុស​ទូទៅ៖ ក្រៅ​ពី​ចំណុច​សំខាន់​៣​ខាង​លើ​ ការ​សម្រេច​ចិត្ត​នានា​លើ​ទីលាន​ ដែល​នាំ​ឲ្យ​មាន​ការ​តវ៉ា​ក៏​អាច​ពឹង​ពាក់​​​​ VAR ផង​ដែរ​ដូចជា​បាល់​ចេញ,​ បាល់​បោះ,​ បាល់​ជ្រុង,​ បាល់​ពិន័យ​ Free kick, ការ​ពិន័យ​កាត​ខុស​កីឡាករ​​ជា​ដើម​ ល និង​ល៕

ប្រភព៖ Premier League   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី