Griezmann៖ ប្រហែល​ជា​ Champions League ធំ​ជាង​ World Cup

  • 2018-12-04 06:44:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Antoine Griezmann បាន​ត្រឹម​ជាប់​ជា​តំណែង​លេខ​៣​ប៉ុណ្ណោះ​ក្នុង​បេក្ខភាព​ឈ្នះ​ពាន​ Ballon d'Or សម្រាប់​ឆ្នាំ​២០១៨ ក្រោម​ Luka Modric ជា​ម្ចាស់​ជយលាភី​ និង​លេខ​២​ Cristiano Ronaldo។

ខ្សែ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ​បាន​ជួយ Atletico Madrid លើក​ពាន​ UEFA Europa League និង​នាំ​បារាំង​ឈ្នះ​ World Cup នៅ​រុស្ស៊ី​ប៉ុន្តែ​នៅ​មិន​អាច​ក្លាយ​ជា​ម្ចាស់​ Ballon d'Or ឆ្នាំ​នេះ។​ Griezmann បាន​និយាយ​ពាក់ព័ន្ធ​នឹង​កម្មវិធី​ថា​បើ​កីឡាករ​បារាំង​មិន​អាច​ឈ្នះ​ពាន​មាន​តែ​​ Champions League សំខាន់​ជាង​ World Cup។ ​

“Ballon d'Or គឺ​​ពាន​បង្កើត​នៅ​ប្រទេស​បារាំង​ ហើយ​ខ្ញុំ​រីករាយ​ដែល​មាន​ឈ្មោះ​ដណ្ដើម​ពាន​។ វា​គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បើ​​កីឡាករ​បារាំង​មិន​ឈ្នះ​ Ballon d'Or ប្រហែល​ជា​ European Cup ធំជាង​ World Cup”។ Griezmann និយាយ​ដូច្នេះ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ វីរ័ត្ន