រថយន្ត Pick Up ទើប​ចេញ​លក់​ក្ដៅៗ ធានា​អ្នក​ចូល​ចិត្ត Off-Road ពេញ​ចិត្ត​ស្ដូក

  • 2018-12-04 07:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ISUZU បាន​បញ្ចេញ​រថយន្ត Pick-up ស៊ែ​រី​ថ្មី​បំផុត គឺ​ “ISUZU D-max Blue Power Concert”​ ​ក្នុង​ការ​ប្រគំ​តន្ត្រី ISUZU D-Max Blue Power កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ រថយន្ត​នេះ រំលេចចេញ​នូវ​រូបភាព​ថ្មី​សន្លាង ជាមួយ​នឹង​ផ្នែក​ខាងក្រៅ​ដ៏​ស្រស់​ស្អាត ធន់ រឹងមាំ ភ្លឺរលោង ប្រណិត និង​មុខងារ​ជាច្រើន​នៅ​ផ្នែក​ខាងក្នុង​។ ​

លោក Shuichiro Mori អគ្គនាយក​នៃ​ក្រុមហ៊ុន ISUZU ប្រចាំ​កម្ពុជា បាន​លើក​ឡើង​ថា៖“ យើង​ខ្ញុំ​ទទួល​បាន​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​ប្រជា​ជន​កម្ពុជា ក្នុង​រយៈពេល ៣​ឆ្នាំ​កន្លង​មក។ រថយន្ត ISUZU Pick-Up ត្រូវ​បាន​លក់ដាច់​យ៉ាង​ខ្លាំង​ជា​បន្តបន្ទាប់ ពីព្រោះ​អតិថិជន​​មាន​ទំនុក​ចិត្ត​លើ គុណភាព​រថយន្ត ភាព​ធន់ រឹងមាំ សន្សំ​សំចៃ​ប្រេង រួម​ទាំង​ម​ជ្ឈ​មណ្ឌល​ថែទាំ​រថយន្ត​កម្រិត​​ស្តង់ដារ​ផង​ដែរ"។

​លោក​ជឿជាក់​ថា ម៉ូ​ដែល “ISUZU D-Max Blue Power” នេះ​នឹង​ទាក់ចិត្ត​អ្នក​ប្រើប្រាស់​ទាំង​ឡាយ ព្រោះ​ជា​​រាង​​ថ្មីស្រឡាង​ស្អាត​​គ្រប់​ជ្រុងជ្រោយ បែប Sport និង Cutting Edge បច្ចេកវិទ្យា​ថ្មី។ ឯ​ផ្នែក​ខាងក្នុង រំលេច​ដោយ​ភាព​ប្រណិត​នៅ​ក្នុង​កាប៊ីន​អ្នក​ដំណើរ ដែល​នាំមក​នូ​វ​មុខងារ​ជាច្រើន។

លក្ខណៈ​ពិសេស​របស់ “Isuzu D-Max Blue Power” មាន​ដូចជា៖

  • ប៉ា​ណា​មុខ​ក្រូម៉េ​ដែល​មានការ​រចនា​ថ្មី កម្លាំង​អានុភាព​គ្មាន​គូរ​ប្រៀប ខ្លាំង​ជាង​មុន​
  • ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ ប្រភេទ Bi-LED បច្ចេកវិទ្យា​ថ្មី ផ្តល់​ភាព​ភ្លឺ​ច្បាស់​ជាង​មុន តែ​ស៊ីថា​ម​ពល​តិច ជាមួយ​ការ​ប្តូរ​បាន ៤ កម្រិត​
  • យ៉ាន់​ស្ព័​រ ខ្នាត ១៨ អ៊ី​ញ ដ៏​ទាក់ទាញ ស្រស់​ស្អាត លេច​ធ្លា​
  • កៅអី​អង្គុយ​ជា​ប្រភេទ​ពូក​ស្បែក ពណ៌​ត្នោត ផ្ដល់​ផាសុកភាព និង​ភាព​ប្រណិត​
  • ​ភ្នាក់​ដៃ ទ​ន់ ភ្លឺរលោង Center-of-Console មាន​គម្រប​ភ្លឺរលោង ដែល​មាន​រំលេច សញ្ញា ​D-Max នៅ​ខាង​មុខ console។

អ្នក​អាច​ចូល​រួម​ការ​បើកបរ​សាក​ល្បង និង​ទទួល​យក​បទពិសោធន៍​​ពីរ​ថយន្ត​លំដាប់​ពិភព​លោក​នេះ នៅ​ក្រុមហ៊ុន K(Cambodia) Co., Ltd. ភូមិ​ក្បាល​ដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័​យ ភ្នំពេញ​ ឬ​ទាក់ទង​លេខ​ទូរសព្ទ 023 950 084​ ឬ Facebook៖ ISUZU Cambodia

អត្ថបទ៖ សុខណា

អត្ថបទថ្មី