ខុសបច្ចេកទេសផ្ទួនៗ Samsung ច្រឡំប្រើម៉ាស៊ីន iPhone ផ្សព្វផ្សាយ Galaxy Note 9
- 2018-12-04 12:43:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខុសបច្ចេកទេសផ្ទួនៗ Samsung ច្រឡំប្រើម៉ាស៊ីន iPhone ផ្សព្វផ្សាយ Galaxy Note 9
ចន្លោះមិនឃើញ
បុគ្គលិកបម្រើការផ្នែកបណ្តាញសង្គមរបស់ Samsung ត្រូវបានគេប្រទះឃើញថាប្រើប្រាស់ទូរសព្ទ iPhone របស់ Apple ដើម្បីធ្វើការផ្សព្វផ្សាយផលិតផល Galaxy Note 9 នៅលើ Twitter ផ្ទួនគ្នាដល់ទៅពីរលើក។
លើកទីមួយចេញផ្សាយដោយគណនី @Samsung-Saudi នាថ្ងៃទី ១៨ វិច្ឆិកា ចង់បង្ហាញពីលក្ខណៈសម្បត្តិអេក្រង់ Supe AMOLED លើ Galaxy Note 9 ប៉ុន្តែនៅខាងក្រោមជាប់ពាក្យ "vai Twitter for iPhone" ។ លើកទីពីរកើតឡើងនាថ្ងៃទី ២៥ វិច្ឆិកា ដោយគណនី Samsung Nigeria ក៏ផ្សាយទាក់ទងនឹងអេក្រង់ Infinity លើ Note 9 ដូចគ្នាប៉ុន្តែប្រទះឃើញដោយចៃដន្យថាបង្ហោះចេញពីទូរសព្ទ iPhone។
កំហុសបច្ចេកទេសនេះរកឃើញដោយ YouTuber លោក Marques Brownlee ដោយឡែកសម្រាប់ការឆ្លើយតបរបស់ Samsung គឺមិនត្រឹមតែលុបចោល Tweet នោះទេ ទៀតសោតបិទចោលគណនី Samsung Nigeria នោះផ្ទាល់តែម្តង៕
Might as well add "Twitter police" to my bio at this point