តិចនិក ពិសេសមួយដែលគ្រូចិនកំពុងបង្ហាត់ក្រុមបាល់ទះខ្មែរឲ្យខិតទៅរកស្តង់ដារ
- 2018-12-05 08:04:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តិចនិក ពិសេសមួយដែលគ្រូចិនកំពុងបង្ហាត់ក្រុមបាល់ទះខ្មែរឲ្យខិតទៅរកស្តង់ដារ
ចន្លោះមិនឃើញ
លោក Li Jun គ្រូបង្វឹកបាល់ទះជម្រើសជាតិកម្ពុជា បានប្រើប្រាស់តិចណិចបង្ហាត់មួយ ដែលក្រុមបាល់ទះកម្ពុជាមិនធ្លាប់បានហ្វឹកហាត់ពីមុនមក និងអាចធ្វើឲ្យកីឡាករបាល់ទះជម្រើសជាតិខិតទៅភាពត្រូវតាមស្តង់ដារអន្តរជាតិ។
គ្រូបង្វឹកជនជាតិបានចូលខ្លួនមកបង្វឹកក្រុមបាល់ទះកម្ពុជាកាលពីដើមខែសីហា ឆ្នាំ២០១៨ ហើយលោកធ្លាប់បានប្រាប់ទៅកាន់អ្នកគាំទ្រទាំងអស់ថា នឹងប្រើពេលត្រឹម ៣ ខែធ្វើឲ្យកីឡាករបាល់ទះកម្ពុជាមានភាពខុសប្លែកខិតទៅរកភាពខ្លាំង។ គិតមកដល់ពេលនេះ សួន ចាន់ណារ៉ូ ប្រធានក្រុមជម្រើសជាតិបាល់ទះកម្ពុជាបានបង្ហើបថា ៣ ខែគ្រូបង្វឹកចិនបង្វឹកដំបូងគឺលើកដុំដែកសុទ្ធតែម្ដង ដើម្បីធ្វើឲ្យកាយសម្បទាកីឡាករទាំងអស់ឆ្ពោះទៅរកភាពត្រូវតាមស្តង់ដារដូចប្រទេសផ្សេង។
គ្រូបង្វឹកចិនបានប្រាប់មកកាន់ប្រធានក្រុមបាល់ទះកម្ពុជាខាងលើទៀតថា កីឡាករកម្ពុជាគឺហាត់តាមបែបបុរាណ មិនបានចាប់ផ្ដើមពីមូលដ្ឋានគ្រឹះនៃបច្ចេកវិទ្យាទំនើប។ ដូច្នេះកីឡាករជម្រើសជាតិបាល់ទះទាំងអស់ត្រូវ ហាត់ពីមូលដ្ឋានគ្រឹះឡើងវិញ ដោយហាត់យកកាយសម្បទាមាំមួនល្អ និង ពិសេសគឺផ្ដោតលើសាច់ដុំ ដើម្បីឲ្យរាងកាយដូចកីឡាករបាល់ទះនៅតាមបណ្ដាប្រទេសធំៗមួយចំនួន។